A
របាយការណ៍គណនី
របាយការណ៍គណនី USG នឹងបង្ហាញនូវសកម្មភាពឥណពន្ធ និងឥណទានរបស់អតិថិជនក្នុងរយៈពេលកំណត់មួយដល់អតិថិជន។
Window បង្ហាញស្ថានភាពគណនី
Window ស្ថានភាពគណនី បង្ហាញពីការតាមដានប្រាក់តម្កល់នៅ USG ដែលរួមមាន សមតុល្យគណនី ប្រាក់ចំណេញនិងខាតមិនទាន់ទទួលស្គាល់លើស្ថានភាពចំហ។ លើសពីនេះ វាបង្ហាញប្រាប់អំពីការបញ្ជាក់ជាតួលេខ និងក្រាហ្វិក នៃកម្រិតប្រាក់តម្កល់នៅលើ USG សម្រាប់អតិថិជន ក្នុងស្ថានភាពចំហបច្ចុប្បន្ន។
តម្លៃគណនី
តម្លៃបច្ចុប្បន្ននៃគណនីអតិថិជន ដោយបង្ហាញនូវចំនួនទឹកប្រាក់ដែលបានតម្កល់ទុក និងការកែប្រែទាំងឡាយដែលកើតចេញពីប្រាក់ចំណូលនិងខាតដែលបានពីស្ថានភាពបច្ចុប្បន្ន និងស្ថានភាពបិទ។ តម្លៃនេះក៏រួមមានឥណទាន និងឥណពន្ធដែលបានពីកំណត់ហេតុរំកិលប្រចាំថ្ងៃ កម្រៃជើងសារ ថ្លៃសេវាផ្ទេរប្រាក់ ឬ ថ្លៃសេវាពាក់ព័ន្ធនឹងធនាគារ (បើមាន)។
តម្រូវការសរុប
គឺជាតម្រូវការសរុបចំពោះមុខទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ច។ វារួមមានតម្រូវការនៃវិស័យឯកជន និងសាធារណៈចំពោះមុខទំនិញ និងសេវាកម្មក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស។
ហានិភ័យសរុប
គឺជាទំហំបញ្ហាប្រឈមនៃអតិថិជនម្នាក់ៗចំពោះការឡើងចុះតម្លៃដែលទាក់ទងនឹងទីផ្សារ។
ការផ្គត់ផ្គង់សរុប
គឺជាការផ្គត់ផ្គង់សរុបនូវមុខទំនិញ និងសេវាកម្មនៅក្នុងសេដ្ឋកិច្ច ដែលបានពីប្រភពក្នុងស្រុក (ដោយរួមទាំងការនាំចូល) ដែលអាចឆ្លើយតបនឹងតម្រូវការសរុប។
កិច្ចព្រមព្រៀង
កិច្ចព្រមព្រៀងរបស់អតិថិជននៅលើ USG។ អតិថិជនគ្រប់ៗរូបត្រូវតែអាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់អតិថិជននៅលើ USG សិន មុននឹងបើកគណនីមួយជាមួយនឹង USG។
សំណើ
កម្មវិធីសហ្វវែររបស់ USG។
ការបង្កើនតម្លៃ
បរិយាយប្រាប់អំពីកំណើន ឬពង្រឹងតម្លៃរូបិយប័ណ្ណក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៃទីផ្សារ
ការទិញចូល-លក់ចេញភ្លាមៗដើម្បីចំណេញ
ការទិញ និងការលក់ដែលកើតឡើងព្រមគ្នានៅតាមទីផ្សារផ្សេងៗដែលមានជួញដូរសញ្ញាប័ណ្ណហិរញ្ញវត្ថុដូចៗគ្នា ឬដែលមានតម្លៃសមមូលដើម្បីបានចំណេញពីភាពខុសគ្នានៃតម្លៃ ឬរូបិយប័ណ្ណ។
ការបែងចែកនូវទ្រព្យសកម្ម
ការបែងចែកប្រភេទទុនក្នុងចំណោមជម្រើសវិនិយោគខុសៗគ្នា ដើម្បីព្យាយាមសម្រេចឱ្យបាននូវចំណូលពីប្រភពផ្សេងគ្នា ឬអតិបរមា។
តម្លៃលក់ចេញ
តម្លៃដែលគេស្នើលក់រូបិយប័ណ្ណ ឬសញ្ញាប័ណ្ណរបស់ USG ឬសមភាគីផ្សេងទៀត។
សេចក្ដីណែនាំជាក់លាក់ដែលត្រូវបានប្រាប់ទៅអ្នកលក់ចែកចាយឱ្យទិញ ឬលក់តាមអត្រាប្ដូរប្រាក់ល្អបំផុតដែលគេអាចទទួលបាន។ ពាក្យនេះមានន័យស្មើនឹងពាក្យថា៖ 'នៅលើទីផ្សារ' ឬមានការបង្កប់ន័យដោយអតិថិជនដែលចេញពាក្យថា៖ 'បញ្ជាទិញ/លក់លើទីផ្សារ'។
ការបញ្ជាឱ្យជួញដូរតាមអត្រាប្ដូរប្រាក់/តម្លៃជាក់លាក់ ឬល្អជាងមួយ។
អ្នកលក់ចែកចាយដែលមានសិទ្ធិត្រឹមត្រូវ
ភាគីទីបីដែលអតិថិជនផ្ដល់សិទ្ធិជួញដូរ ឬគ្រប់គ្រងលើគណនីរបស់ពួកគេ។ ដោយការជាប់ទាក់ទង ឬផ្សេងពីនេះ USG មិនយល់ព្រម ឬឯកភាពចំពោះវិធីប្រតិបត្តិការរបស់ភ្នាក់ងារដែលទទួលបានការអនុញ្ញាតនោះឡើយ។ USG នឹងមិនទទួលខុសត្រូវចំពោះការមិនគោរពតាមវិធីនោះទេ។
សិទ្ធិអំណាចជួញដូរដែលមាន
ដោយសារតម្លៃទឹកប្រាក់ក្នុងគណនី និងស្ថានភាពបច្ចុប្បន្នរបស់អតិថិជន (ចំនួនទឹកប្រាក់ពីអត្រាប្ដូរប្រាក់បន្ថែមដែលមានការបង្ហាញឱ្យឃើញតាមរូបិយប័ណ្ណដែលបានបញ្ជាក់) ដែលអតិថិជនអាចនឹងទទួលមាន។ តាមលក្ខណៈគណិតវិទ្យា សិទ្ធិអំណាចជួញដូរដែលមាន = (តម្លៃទឹកប្រាក់ក្នុងគណនី * អានុភាពជួញដូរអតិបរមា) ចំនួនទឹកប្រាក់នៃស្ថានភាពចំហ។
B
បុគ្គលិកទ្រទ្រង់ពីក្រោយ
ទំព័រនៃផ្នែកជំនួយការអតិថិជនរបស់ USG ដែលទទួលបន្ទុករៀបចំគណនី ការផ្ទេរប្រាក់ចូល និងចេញពីគណនីអតិថិជន បញ្ហាដំណើរការពិនិត្យសកម្មភាពជំនួញផ្ទៃក្នុង ការឆ្លើយសំណួរអតិថិជន និងសកម្មភាពមួយចំនួនផ្សេងទៀតដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញ ឬការលក់គូរូបិយប័ណ្ណ។
ជញ្ជីងទូទាត់
កំណត់ត្រាជាប្រព័ន្ធលើប្រតិបត្តិការសេដ្ឋកិច្ចពិតប្រាកដក្នុងរយៈពេលជាក់លាក់សម្រាប់ប្រទេសមួយដោយឡែក។ ប្រទេសនានាមានទាំងអតិរេកភាពនៃជញ្ជីងទូទាត់ មានទាំងឱនភាពនៃជញ្ជីងទូទាត់។ ឱនភាពនៃជញ្ជីងទូទាត់ដែលមានរយៈពេលយូរ អាចនឹងនាំឱ្យមានការកម្រិតលក្ខខណ្ឌលើការផ្ទេរទុន និង/ឬធ្លាក់តម្លៃរូបិយប័ណ្ណ។
ជញ្ជីងពាណិជ្ជកម្ម ឬតុល្យភាពពាណិជ្ជកម្ម
តាមពាក្យជាទូទៅ នេះគឺជាតម្លៃជាទឹកប្រាក់នៃការនាំចេញដកនឹងនាំចូលសម្រាប់ប្រទេសមួយដោយឡែក។ ឱនភាពនៃជញ្ជីងពាណិជ្ជកម្មកើតមាននៅពេលដែលប្រទេសមួយនាំចូលច្រើនជាងនាំចេញ។ អតិរេកភាពនៃជញ្ជីងពាណិជ្ជកម្មកើតមាននៅពេលដែលប្រទេសមួយនាំចេញច្រើនជាងនាំចូល។ បើប្រទេសមួយមានឱនភាពពាណិជ្ជកម្មរយៈពេលយូរ រូបិយប័ណ្ណដែលធៀបនឹងដៃគូជំនួញរបស់ខ្លួនអាចនឹងធ្លាក់ ឬចុះខ្សោយ ដោយការបង្កើតឱ្យមានតម្លៃនៃការនាំចូលកាន់តែថ្លៃ និងការនាំចេញកាន់តែចុះថោកសម្រាប់ដៃគូជំនួញ។
ខ្សែបណ្ដាញធនាគារ
ខ្សែបណ្ដាញឥណទានដែលធនាគារមួយផ្ដល់ឱ្យអតិថិជន ត្រូវបានគេស្គាល់ផងដែរថាជា 'ខ្សែបណ្ដាញ'។
ថ្ងៃធនាគារធ្វើការ (ឬថ្ងៃធ្វើការ)
ថ្ងៃទាំងឡាយណាដែលធនាគារពាណិជ្ជ បើកទ្វារធ្វើការនៅតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេស ជូនដល់អ្នកដែលស្ថានភាពជួញដូររូបិយប័ណ្ណរបស់គេត្រូវបានគេយក។
ធនាគារជប៉ុន ឬ BOJ
ធនាគារកណ្ដាលជប៉ុន
រូបិយប័ណ្ណគោល
រូបិយប័ណ្ណទីមួយនៅក្នុងគូរូបិយប័ណ្ណមួយ។ នៅក្នុងគូរូបិយប័ណ្ណ EUR/USD រូបិយប័ណ្ណគោលគឺ EUR។ នៅពេលចុះកិច្ចសន្យាជាមួយនឹង USG រូបិយប័ណ្ណគោលបន្តនៅនឹងតាមតម្លៃ Lot ដែលចុះកិច្ចសន្យា។ ឧទាហរណ៍ បើ Lot មួយស្មើនឹង 100,000 អតិថិជនដែលធ្វើប្រតិបត្តិការទិញ EUR/USD ចំនួន 1 Lot តាមអត្រារូបិយប័ណ្ណដែលស្មើនឹង .9600 ត្រូវធ្វើការចុះកិច្ចសន្យាប្ដូរ EUR 100,000 សម្រាប់ USD 96,000។
អត្រាប្ដូរប្រាក់គោល
ពាក្យដែលគេប្រើជាទូទៅនៅចក្រភពអង់គ្លេស (UK) សម្រាប់អត្រាដែលធនាគារប្រើដើម្បីគណនាអត្រាការប្រាក់ដែលគិតចំពោះអ្នកខ្ចី។ ក្រុមអ្នកខ្ចីថ្នាក់កំពូល នឹងទូទាត់ចំនួនទឹកប្រាក់ត្រឹមតែតូចតាចលើអត្រាប្ដូរប្រាក់គោល ខណៈពួកអ្នកខ្ចីថ្នាក់ក្រោម ត្រូវបង់តាមអត្រាដែលខ្ពស់ខ្លាំងជាង។
ឯកតាអត្រាគោល
មួយភាគមួយសេន នៃមួយភាគមួយសេន។ ភាពខុសគ្នារវាង 3.75% និង 3.76%។
ការធ្លាក់ថ្លៃរយៈពេលយូរនៅលើទីផ្សារ
រយៈពេលអូសបន្លាយដែលតម្លៃវិនិយោគធ្លាក់ចុះដែលភ្ជាប់ដោយនិន្នាការអវិជ្ជមាន ឬមិនអំណោយផលជាទូទៅ។
ទីផ្សារមិនអំណោយផលនៅពេលធនាគារកណ្ដាលប្រមូលទិញរូបិយប័ណ្ណរបស់ខ្លួន
ការប្រែប្រួលស្ថានភាពទីផ្សារដែលបង្ខំចិត្តឱ្យអ្នកវិនិយោគដែលមានទុទ្ទិដ្ឋិនិយមដែលកំពុងព្យាយាមរកចំណេញពីការធ្លាក់ចុះនៃតម្លៃដើម្បីទិញចូលវិញនូវទឹកប្រាក់វិនិយោគដែលមានតម្លៃខ្ពស់ជាងដែលពួកគេលក់ចេញ។
អ្នកលក់សន្លឹកហ៊ុន
អ្នកវិនិយោគដែលជឿជាក់ថា តម្លៃនៃផលិតផលវិនិយោគមួយនឹងត្រូវធ្លាក់ថ្លៃ។
លទ្ធភាពប្រតិបត្តិបញ្ជាជួញដូរតាមតម្លៃពេលក្រោយ
ការប្រតិបត្តិបញ្ជាជួញដូរតាមតម្លៃដែលអាចរកបាននៅពេលក្រោយ ដោយការគិតលើចំនួនដែលអាចរកទិញ ឬលក់តាមតម្លៃនោះ និងចំនួនបញ្ជាជួញដូរដែលមានមុនការបញ្ជាជួញដូររបស់អតិថិជនមកដល់។
ថ្លៃទិញចូល
តម្លៃដែល USG (ឬសមភាគីមួយទៀត) ស្នើទិញគូរូបិយប័ណ្ណពីអតិថិជន។
តួលេខធំ
តាមធម្មតា មានន័យសំដៅដល់លេខបីខ្ទង់ខាងដើមនៃសម្រង់តម្លៃរូបិយប័ណ្ណបរទេស។ សម្គាល់ ៖ អត្រាប្ដូរប្រាក់របស់ EUR/USD ដែលស្មើនឹង .9630 សន្និដ្ឋានថា '0' គឺជាតួលេខទីមួយ។ ដូច្នេះ តម្លៃនេះនឹងស្មើនឹង 0.9630 ដោយមាន 'តួលេខធំ' ដែលស្មើនឹង 0.96។
តម្លៃមូលប័ត្រដែលងើបចេញពីលំនាំជួញដូរពីមុន
ពាក្យដែលគេប្រើដើម្បីបរិយាយអំពីការធ្លាក់ថ្លៃប័ណ្ណបញ្ជាក់ហ៊ុន ឬមូលប័ត្រដែលងាកចេញពីរង្វង់ ឬចំណុចរឹងមាំ។
ក្រុមហ៊ុនអន្តរការី
ភ្នាក់ងារដែលប្រតិបត្តិការបញ្ជាទិញ និងលក់រូបិយប័ណ្ណ និងប័ណ្ណបញ្ជាក់ហ៊ុនផ្សេងៗ សម្រាប់ចំណេញបានទាំងកម្រៃជើងសារ និង ទាំងគម្លាតតម្លៃទិញលក់។
ជើងសារមូលប័ត្រ
កម្រៃជើងសារដែលគិតដោយក្រុមហ៊ុនអន្តរការី។
ការឡើងថ្លៃជាទូទៅរយៈពេលយូរនៅលើទីផ្សារ
រយៈពេលយូរនៃការឡើងថ្លៃជាទូទៅសម្រាប់ផលិតផលវិនិយោគពិសេសមួយ។
អ្នកលក់សន្លឹកហ៊ុនដែលជឿថានឹងឡើងថ្លៃ
អ្នកវិនិយោគដែលជឿជាក់ថា តម្លៃនៃផលិតផលវិនិយោគពិសេសកំពុងតែបន្តឡើងថ្លៃ។
ធនាគារ Bundesbank
ធនាគារកណ្ដាលអាល្លឺម៉ង់
ថ្ងៃបើកជំនួញ
មើល ថ្ងៃធ្វើការ
កម្រិតកំណត់តម្លៃទិញ
បញ្ជាក់តម្លៃខ្ពស់បំផុតដែលគេអាចប្រតិបត្តិលើការទិញរូបិយប័ណ្ណគោលក្នុងគូរូបិយប័ណ្ណ។ តម្លៃកំណត់ក្នុងការបញ្ជាទិញកំណត់ថ្លៃ ត្រូវទាបជាងតម្លៃលក់ចេញដែលកំពុងព្រមព្រៀងគ្នា។
ការបញ្ជាជួញដូរលើតម្លៃដែលឡើងដល់កម្រិត
ការបញ្ឈប់ការទិញ គឺជាការបញ្ជាបញ្ឈប់ជួញដូរ ដែលត្រូវបានដាក់លើសពីថ្លៃសុំទិញនៃការជួញដូរបច្ចុប្បន្ន ហើយមិនទាន់ដាក់ប្រើរហូតទាល់តែថ្លៃសុំទិញនៅទីផ្សារស្ថិតក្នុង ឬ លើសពីតម្លៃបញ្ឈប់ជួញដូរ។ ការបញ្ជាបញ្ឈប់ការទិញ (ពេលកើតឡើង) ក្លាយជាការបញ្ជាទិញលើទីផ្សារក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។
C
Cable
ពាក្យមួយដែលគេប្រើនៅលើទីផ្សាររូបិយប័ណ្ណបរទេសសម្រាប់អត្រាប្ដូរប្រាក់ដុល្លារ សហរដ្ឋអាមេរិក/ផោនដ៍អង់គ្លេស។
Carry
ថ្លៃការប្រាក់សញ្ញាប័ណ្ណដែលគេរក្សាទុក ឬមូលប័ត្រដែលគេបានរក្សាទុក។
ការទូទាត់តែលើតម្លៃទឹកប្រាក់នៃទ្រព្យសកម្មដើម្បីផ្ដល់កិច្ចសន្យាពេលខាងមុខ
ការទូទាត់នៅថ្ងៃតែមួយ។
សាច់ប្រាក់
តាមធម្មតា មានន័យសំដៅដល់ប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលចុះកិច្ចសន្យាសម្រាប់ការទូទាត់នៅថ្ងៃដែលមានការព្រមព្រៀងគ្នាលើការជួញដូរ។
សាច់ប្រាក់តម្កល់
សាច់ប្រាក់តម្កល់ ស្មើនឹងចំនួនទឹកប្រាក់ទុនដែលផ្ញើទុកនៅក្នុងគណនីដោយបូក ឬដក P/L នៃស្ថានភាពដែលបានបោះបង់ និងឥណពន្ធផ្សេងៗ ឬឥណទាននានាដែលមានប្រភេទដូចជា កំណត់ហេតុរំកិលប្រចាំថ្ងៃ និងកម្រៃជើងសារបើមាន។
ធនាគារកណ្ដាល
ធនាគារដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យមើលគោលនយោបាយរូបិយប័ណ្ណរបស់ប្រទេស ឬតំបន់មួយ។ ប្រព័ន្ធធនាគារបម្រុងសហព័ន្ធ គឺជាធនាគារកណ្ដាលសម្រាប់សហរដ្ឋអាមេរិក ធនាគារកណ្ដាលអឺរ៉ុប គឺជាធនាគារកណ្ដាលសម្រាប់អឺរ៉ុប ធនាគារអង់គ្លេស គឺជាធនាគារកណ្ដាលសម្រាប់ចក្រភពអង់គ្លេស និងធនាគារជប៉ុន គឺជាធនាគារកណ្ដាលសម្រាប់ប្រទេសជប៉ុន។
ការធើ្វអន្តរាគមន៍របស់ធនាគារកណ្ដាល
គោលការណ៍របស់ធនាគារកណ្ដាលមួយ ឬធនាគារកណ្ដាលនានាដែលដាក់ចូលទៅកាន់ទីផ្សាររូបិយប័ណ្ណបរទេសដល់ដៃ និងព្យាយាមជះឥទ្ធិពលលើអតុល្យភាពនៃអានុភាពនៃការផ្គត់ផ្គង់ និងតម្រូវការតាមរយៈការទិញ (ឬលក់) រូបិយប័ណ្ណបរទេសដោយផ្ទាល់។
CFTC
គណកម្មការគ្រប់គ្រងការជួញដូរជាប់កិច្ចសន្យាអនាគត គឺជាទីភ្នាក់ងារនិយតកម្មសហព័ន្ធសហរដ្ឋអាមេរិក សម្រាប់ការជួញដូរជាប់កិច្ចសន្យាអនាគត ដែលគេជួញដូរលើទីផ្សារផលិតផលមិនទាន់កែច្នៃ ដែលរួមមាន ការជួញដូរហិរញ្ញវត្ថុជាប់កិច្ចសន្យាអនាគត។
អ្នកដែលសិក្សាពីនិន្នាការផ្សារហ៊ុន
អ្នកដែលសិក្សាអំពីក្រាហ្វិក និងគំនូសតាងទិន្នន័យកំណត់ហេតុ ក្នុងបំណងរកមើលនិន្នាការដែលនឹងជួយធ្វើការព្យាករណ៍ទិសដៅពិតប្រាកដ និងបរិមាណដ៏ច្រើននៃផលិតផលវិនិយោគដ៏សំខាន់មួយ។
អតិថិជន
ម្ចាស់គណនី USG ម្នាក់។ អតិថិជនអាចជាបុគ្គល អ្នកគ្រប់គ្រងលុយកាក់ អង្គភាពក្រុមហ៊ុន គណនីមរតក ម្ចាស់រួម ឬនីតិបុគ្គលដែលមានប្រយោជន៍លើតម្លៃទឹកប្រាក់នៃគណនី។
ស្ថានភាពបិទ
ប្រតិបត្តិការមួយដែលមានទិសដៅ និងទំហំផ្ទុយគ្នានឹងស្ថានភាពបច្ចុប្បន្ន និងដែលមានឥទ្ធិពលលើការសម្រេចបានចំណេញ ឬខាត ។
CME
Chicago Mercantile Exchange
កម្រៃជើងសារ
ថ្លៃសេវាដែលក្រុមហ៊ុនអន្តរការី អាចនឹងគិតពីអតិថិជនសម្រាប់ការជួញដូរក្នុងនាមពួកគេ។
លិខិតបញ្ជាក់
ប្រកាសជាឯកសារអេឡិចត្រូនិក ឬបោះពុម្ពដែលបរិយាយអំពីលម្អិតសំខាន់ៗជាប់ទាក់ទងនឹងប្រតិបត្តិការមួយ។
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់
រង្វាយតម្លៃប្រចាំខែលើបម្រែបម្រួលតម្លៃពិតប្រាកដនៃផលប័ត្រ/សន្លឹកហ៊ុននៃមុខទំនិញឧបភោគបរិភោគដែលរួមមាន ចំណីអាហារ សម្លៀកបំពាក់ និងសេវាដឹកជញ្ជូន។ បណ្ដាប្រទេសផ្លាស់ប្ដូរដំណោះស្រាយរបស់ពួកគេចំពោះថ្លៃជួល និងប្រាក់កម្ចីធនាគារ។
កិច្ចសន្យា
កិច្ចសន្យា OTC ជាមួយនឹង USG ដើម្បីទិញ ឬលក់ចំនួនទឹកប្រាក់ជាក់លាក់ ក្នុងរូបិយប័ណ្ណណាមួយ ដែលជាថ្នូរនឹងចំនួនរូបិយប័ណ្ណដែលបានបញ្ជាក់លើរូបិយប័ណ្ណមួយទៀតសម្រាប់ការទូទាត់នៃតម្លៃជាទឹកប្រាក់ដែលបានបញ្ជាក់ (តាមធម្មតា គឺថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មាន)។ ចំនួនទឹកប្រាក់ដែលចុះកិច្ចសន្យា មានការកំណត់ដោយអត្រានៅកន្លែងជួញដូររូបិយប័ណ្ណបរទេសដែលមានជាប់កិច្ចសន្យាដោយភាគីទាំងពីរ។
អត្រាសម្រាប់ការប្ដូរ
អត្រាសម្រាប់គូរូបិយប័ណ្ណជាក់លាក់ត្រូវបានគេប្រើដើម្បីបម្លែងសាច់ប្រាក់ចំណេញ/ខាតដែលគិតជាដុល្លារ សអរ ឱ្យទៅជាដុល្លារនានានៅចុងថ្ងៃជួញដូរ។
ម្ចាស់គណនីរួម
បុគ្គលដែលមានផលប្រយោជន៍រួមនៅក្នុងគណនី USG។ ម្ចាស់គណនីរួមចាំបាច់ត្រូវអាន បំពេញ និងចុះហត្ថលេខាលើទម្រង់សំណើសុំបើកគណនី និងឯកសារពាក់ព័ន្ធរួមមាន (តែមិនកំណត់ចំពោះ) ឯកសារបង្ហាញហានិភ័យរបស់ USG និងទម្រង់ W-8/W-9។
ធនាគារឆ្លើយឆ្លង
តំណាងធនាគារបរទេសដែលបម្រើសេវាយ៉ាងទៀងទាត់ឱ្យធនាគារមួយដែលគ្មានសាខានៅមណ្ឌលនោះ (ឧ. ដើម្បីសម្របសម្រួលការផ្ទេរប្រាក់)។
រូបិយប័ណ្ណទីពីរនៃគូ
រូបិយប័ណ្ណទីពីរនៅក្នុងគូរូបិយប័ណ្ណមួយ។ នៅក្នុងគូរូបិយប័ណ្ណ EUR/USD រូបិយប័ណ្ណទីពីរនៃគូគឺ USD។
ភាគីម្ខាងទៀតក្នុងកិច្ចសន្យា
អង្គភាព ឬភាគីម្ខាងទៀតដែលកំពុងចុះកិច្ចសន្យាសម្រាប់ជំនួញរូម។
ហានិភ័យរបស់ប្រទេស
ហានិភ័យដែលភ្ជាប់ទៅនឹងប្រតិបត្តិការតាមរយៈអត្ថប្រយោជន៍នៃសមាគមរបស់ខ្លួនជាមួយនឹងប្រទេសសំខាន់មួយ។ នេះរួមមានការពិនិត្យមើលលើកត្តាសេដ្ឋកិច្ច នយោបាយ និងភូមិសាស្ត្ររបស់ប្រទេសមួយ។
ការធានារ៉ាប់រង
ការធ្វើប្រតិបត្តិការមួយដែលនឹងបិទស្ថានភាពជួញដូរ ឬលក់ឡាយឡុង។
ហានិភ័យឥណទាន
ហានិភ័យដែលឥណទាយិកមិនទូទាត់សង ឬកាន់តែច្បាស់ជាងនេះទៅទៀតគឺថា ភាគីម្ខាងទៀតក្នុងកិច្ចសន្យាមិនមានរូបិយប័ណ្ណដែលខ្លួនបានសន្យាផ្ដល់ឱ្យ។
កិច្ចសន្យាសម្រាប់គូរូបិយប័ណ្ណឆ្លង
កិច្ចសន្យាប្តូររូបិយប័ណ្ណដល់ដៃ ដើម្បីទិញ ឬលក់រូបិយប័ណ្ណបរទេសដែលជាថ្នូរសម្រាប់រូបិយប័ណ្ណបរទេសមួយទៀត។ បណ្ដារូបិយប័ណ្ណដែលបានប្ដូរទាំងនោះ មិនមែនជាប្រាក់ដុល្លារអាមេរិកទេ។
រូបិយប័ណ្ណ
រូបិយប័ណ្ណបរទេស ឬដុល្លារអាមេរិក។
គូរូបិយប័ណ្ណ
រូបិយប័ណ្ណពីរប្រភេទក្នុងប្រតិបត្តិការជួញដូររូបិយប័ណ្ណបរទេស។ EUR/USD គឺជាឧទាហរណ៍មួយនៃគូរូបិយប័ណ្ណ។
ទម្រង់សំណើសុំបើកគណនីអតិថិជន
ទម្រង់បែបបទសំណើរបស់ USG ដែលអតិថិជនទាំងអស់ត្រូវតែបំពេញ និងដាក់ពាក្យឱ្យ USG ទទួលយកសិន មុននឹងប្រតិបត្តិការអាចប្រព្រឹត្តទៅបាន។
D
ម៉ោងបញ្ចប់ប្រតិបត្តិការប្រចាំថ្ងៃ (ឬការបិទថ្ងៃធ្វើការ)
ម៉ោងដែលប្រកាសប្រាប់អំពីពេលបញ្ចប់នៃថ្ងៃធ្វើការនោះ។ កាលបរិច្ឆេទនៃកិច្ចសន្យាជួញដូរដែលបានចូលជាធរមាន ក្រោយការសម្រាកប្រចាំថ្ងៃនឹងត្រូវចាត់ទុកថាបានប្រតិបត្តិការនៅថ្ងៃធ្វើការបន្ទាប់។ ម៉ោងបញ្ចប់ប្រតិបត្តិការប្រចាំថ្ងៃ នឹងកើតមាននៅពេលវេលាដែលបានជ្រើសរើសតែក្នុងថ្ងៃធ្វើការដោយ USG និងអាចមានការកែប្រែតាមឆន្ទានុសិទ្ធិរបស់ USG។
បញ្ជាជួញដូរតែមួយថ្ងៃៗ
បញ្ជាដែល (បើមិនមានការដាក់ចេញនៅថ្ងៃដែលបញ្ជាក់) នឹងចាត់ទុកថាបោះបង់ជាស្វ័យប្រវត្តិ។
ការជួញដូរក្នុងថ្ងៃតែមួយ
បរិកប្បីដែលចាប់យកស្ថានភាពលើផលិតផលវិនិយោគ ដែលបន្ទាប់មកមានការទូទាត់សងមុនពេលបិទការជួញដូរក្នុងថ្ងៃតែមួយ។
បញ្ជីសកម្មភាពជួញដូរក្នុងកំណត់ពេល
បញ្ជីកត់ត្រារាល់សកម្មភាពជួញដូរដែលទទួលបានការប្រតិបត្តិតាមក្នុងរយៈពេលកំណត់មួយដែលតាមធម្មតា គឺក្នុងថ្ងៃជួញដូរតែមួយ។
កាលបរិច្ឆេទព្រមព្រៀង
កាលបរិច្ឆេទប្រតិបត្តិការចាប់មានការព្រមព្រៀងគ្នា។
ប័ណ្ណព័ត៌មានសំខាន់ៗអំពីប្រតិបត្តិការ
វិធីចម្បងនៃការកត់ត្រាព័ត៌មានសំខាន់ៗដែលទាក់ទងនឹងប្រតិបត្តិការ។
ឈ្មួញរូបិយប័ណ្ណ
បុគ្គល ឬក្រុមហ៊ុនដែលដើរតួរជាអ្នកជំនួញបង្គោលជំនួសឱ្យភ្នាក់ងារនៅក្នុងការទិញ និង/ឬការលក់រូបិយប័ណ្ណបរទេស។ ពួកឈ្មួញរូបិយប័ណ្ណជួញដូរសម្រាប់គណនីរបស់ពួកគេផ្ទាល់ និងតាមការប្រថុយប្រថានផ្ទាល់ខ្លួនរបស់ពួកគេ។
ក្រុមការងារសម្របសម្រួល
ជាទូទៅ ក្រុមឈ្មួញរូបិយប័ណ្ណដែលធ្វើការឱ្យក្រុមហ៊ុន USG ដែលសម្របសម្រួលការដាក់តម្លៃ និងការប្រតិបត្តិតាមការបញ្ជាជួញដូររបស់អតិថិជន។
ការបំពានកិច្ចសន្យា
ជាទូទៅ គឺជាការរំលោភបំពានលើកិច្ចសន្យា។
ការធ្លាក់ថ្លៃ
ការធ្លាក់ ឬការថយចុះតម្លៃរូបិយប័ណ្ណមួយដោយសារតែឥទ្ធិពលទីផ្សារ។
សន្ទនីយភាពនៃទីផ្សារ (DoM)
ការវាស់វែងលើកម្រិតចំនួនដែលនៅទំនេរសម្រាប់គោលបំណងនៃប្រតិបត្តិការចំពោះគូរូបិយប័ណ្ណសំខាន់ក្នុងពេលជាក់លាក់មួយ។
លម្អិត
រាល់ព័ត៌មានទាំងអស់ ដែលត្រូវការចាំបាច់ ដើម្បីបញ្ចប់ប្រតិបត្តិការជួញដូររូបិយប័ណ្ណបរទេស (មានន័យថា ឈ្មោះ អត្រា និងកាលបរិច្ឆេទ)។
ការបញ្ចុះតម្លៃ
ការកែតម្រូវដែលសមរម្យសម្រាប់បញ្ចុះតម្លៃ ចំពោះរូបិយប័ណ្ណមួយធៀបនឹងតម្លៃថេរនៃរូបិយប័ណ្ណមួយទៀតនៃគូរបស់វា ដែលតាមធម្មតាផ្ដើមឡើងតាមរយៈការប្រកាសជាផ្លូវការរបស់ប្រទេសមួយ។
កម្រៃដែលអាចប្រើបានតាមឆន្ទានុសិទ្ធិ
ចំណូលសុទ្ធក្រោយទូទាត់ពន្ធ និងកាតព្វកិច្ចចំណាយផ្ទាល់ខ្លួនថេរ។
DM, Dmark
Deutschmark។
អត្រាការប្រាក់ក្នុងស្រុក
អត្រាការប្រាក់ដែលអាចប្រើបានចំពោះប្រាក់តម្កល់/បញ្ញើនៅប្រទេសដើម។
ការលក់បញ្ចុះតម្លៃមូលប័ត្រ
ការលក់សញ្ញាប័ណ្ណ ឬមូលប័ត្រ (តាមធម្មតាគឺដើមទុនម្ចាស់ ឬភាគហ៊ុន) តាមតម្លៃដែលទាបជាងតម្លៃពីមុន។
E
ការទម្លាក់អត្រាការប្រាក់
ការថយចុះអត្រាការប្រាក់ដែលផ្ដួចផ្ដើមឡើងដោយធនាគារកណ្ដាល។
ECU
ឯកតារូបិយប័ណ្ណសហភាពអឺរ៉ុប។
ស្ថានភាពទីផ្សារដែលមានអត្រាទិញចូល និងលក់ចេញស្មើគ្នា
ដែលគេប្រើលើទីផ្សារតម្កល់នៅអន្តរធនាគារអឺរ៉ុប ដែលអត្រានៃការលក់ចេញ និងទិញចូលក្នុងរយៈពេលជាក់លាក់មួយដូចគ្នា។
គណនីរក្សាទុកប្រាក់ដោយភាគីទីបី
ប្រាក់ដែលកក់ ឬតម្កល់ជាមួយនឹង USG ត្រូវបានគេផ្ញើទុកក្នុងគណនីរក្សាទុកប្រាក់ដោយភាគីទីបីដែលធានារ៉ាប់រងដោយ FDIC នៅ HSBC Bank USA, NA។
អឺរ៉ូ
រូបិយប័ណ្ណដោះដូររបស់សហភាពអឺរ៉ុប។
អត្រាការប្រាក់អឺរ៉ូ
អត្រាការប្រាក់ដែលគេស្រង់សម្រាប់រូបិយប័ណ្ណអឺរ៉ូ ក្នុងរយៈពេលជាក់លាក់ណាមួយ។
រូបិយប័ណ្ណអឺរ៉ូ
រូបិយប័ណ្ណដែលគេតម្កល់ទុកនៅក្រៅប្រទេសដើម។
ដុល្លារអឺរ៉ុប
ប្រាក់ដុល្លារអាមេរិក ដែលគេតម្កល់នៅធនាគារ (របស់សហរដ្ឋអាមេរិក ឬមិនមែនរបស់សហរដ្ឋអាមេរិក) ដែលតាំងនៅក្រៅសហរដ្ឋអាមេរិក។
សហភាពអឺរ៉ុប
ក្រុមដែលគេស្គាល់ជាផ្លូវការថាជាសហគមន៍អឺរ៉ុប
Window ជូនដំណឹងអំពីព្រឹត្តិការណ៍
USG Window មួយដែលសង្ខេបប្រាប់អំពីប្រតិបត្តិការដែលបានកើតមានឡើងនៅក្នុងគណនីរបស់អតិថិជនក្នុងរយៈពេលនៃថ្ងៃធ្វើការមួយ។
ប្រាក់តម្កល់លើសតម្រូវការ
ប្រាក់ដែលរក្សាទុកនៅ USG មិនត្រូវបានប្រើសម្រាប់ប្រាក់តម្កល់ធៀបនឹងស្ថានភាពចំហបច្ចុប្បន្នទេ។
ផ្សារហ៊ុន
ទីកន្លែងពិតប្រាកដមួយដែលគេជួញដូរសញ្ញាប័ណ្ណ និងដែលមានការធ្វើត្រួតពិនិត្យជាញឹកញាប់។ ឧទាហរណ៍ ៖ ការិយាល័យផ្សារហ៊ុនទីក្រុងញូវយ៉ក និងផ្សារហ៊ុនទីក្រុងឡុងដ៍។
ប្រព័ន្ធត្រួតពិនិត្យរូបិយប័ណ្ណ
ប្រព័ន្ធគ្រប់គ្រងការឡើងចុះនៃរូបិយប័ណ្ណក្នុងចំណោមប្រទេសនានា។ ឧបករណ៍នានារួមមានការអនុញ្ញាតឱ្យប្រើរូបិយប័ណ្ណចម្រុះ កូតា ការដេញថ្លៃ កម្រិតកំណត់ ការប្រមូលពន្ធ និងការគិតបន្ទុកចំណាយបន្ថែម។
រូបិយប័ណ្ណមានការជួញដូរតិចតួច
រូបិយប័ណ្ណដែលមិនសូវមានការជួញដូរទូលំទូលាយ។
F
ទីផ្សារហិរញ្ញវត្ថុប្រែប្រួលរហ័សខុសប្រក្រតី
ការឡើងចុះរហ័សនៃតម្លៃ ឬអត្រាប្ដូរប្រាក់នៅទីផ្សារមួយដែលបណ្ដាលមកពីការបាត់ស្ថេរភាពក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់ និងតម្រូវការពីអ្នកទិញ និង/ឬអ្នកលក់។ ស្ថិតក្នុងស្ថានភាពអស់ទាំងនេះ អតិថិជនប្រហែលជាមិនអាចរកបាននូវអត្រាប្ដូរប្រាក់ ឬតម្លៃដែលត្រៀមជាស្រេចបានទេ ប្រសិនបើទីផ្សារដែលមានសណ្តាប់ធ្នាប់មិនទាន់បានចាប់ផ្ដើមឡើងវិញ។
អត្រាការប្រាក់បេឡាសហព័ន្ធ
អត្រាប្ដូរប្រាក់ដែលមានរយៈពេលខ្លី (អំឡុងមួយថ្ងៃ) ដែលត្រូវបានកំណត់តម្លៃដោយប្រព័ន្ធធនាគារបម្រុងសហព័ន្ធ ដែលអនុវត្តគោលនយោបាយរូបិយប័ណ្ណ និងធ្វើឱ្យមានប្រសិទ្ធភាពដល់ការប្រែប្រួលនៅក្នុងការផ្គត់ផ្គង់ក្រដាសប្រាក់ដើម្បីសម្របសម្រួលក្នុងកម្រិតសកម្មភាពនៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
បេឡាសហព័ន្ធ
សមតុល្យសាច់ប្រាក់ដែលរក្សាទុកដោយធនាគារនានាដែលមានប្រព័ន្ធធនាគារបម្រុងសហព័ន្ធនៅក្នុងប្រទេសរបស់ពួកគេ។
Fed
ប្រព័ន្ធធនាគារបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិក។
គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ
គេស្គាល់ផងដែរថាជា FOMC។ អង្គការរបស់បុគ្គលនានាដែលសម្រេចចិត្តលើរយៈពេលនៃការអនុវត្តគោលនយោបាយរូបិយប័ណ្ណនៅសហរដ្ឋអាមេរិក។ FOMC មានទំនួលខុសត្រូវដោយផ្ទាល់ចំពោះការកំណត់តម្លៃលើអត្រាការប្រាក់បេឡាសហព័ន្ធ និងការបញ្ចុះអត្រាការប្រាក់។ អត្រាទាំងពីរមានឥទ្ធិពលលើការត្រួតពិនិត្យកម្រិតកំណើនផ្គត់ផ្គង់សាច់ប្រាក់ និងកម្រិតសកម្មភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។
ក្រុមប្រឹក្សាប្រព័ន្ធធនាគារបម្រុងសហព័ន្ធ
ក្រុមប្រឹក្សាភិបាលប្រព័ន្ធធនាគារបម្រុងសហព័ន្ធ ត្រូវបានចាត់តាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្តិដែលមានរយៈពេល 14 ឆ្នាំ ដែលក្នុងនោះមានម្នាក់ត្រូវបានគេចាត់ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដែលមានរយៈពេលបួនឆ្នាំ។
ប្រព័ន្ធធនាគារបម្រុងសហព័ន្ធ
ប្រព័ន្ធធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលរួមមាន 12 ធនាគារបម្រុងសហព័ន្ធដែលត្រូវត្រួតពិនិត្យលើ 12 សង្កាត់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាលប្រព័ន្ធធនាគារបម្រុងសហព័ន្ធ។ សមាជិកភាពនៃ Fed ជាការចាំបាច់ត្រូវមានសម្រាប់ធនាគារដែលបង្កើតឡើងដោយអ្នកត្រួតពិនិត្យរូបិយប័ណ្ណ និងមិនសូវចាំបាច់សម្រាប់ធនាគារដែលបង្កើតឡើងដោយរដ្ឋ។
បំពេញ ឬបានបំពេញ
ការជួញដូរមួយដែលប្រព្រឹត្តទៅក្នុងនាមគណនីអតិថិជន តាមរយៈការចេញបញ្ជាពីអតិថិជន។ នៅពេលបំពេញហើយ បញ្ជាជួញដូរមួយនឹងមិនអាចលុបចោល កែប្រែ ឬបដិសេធដោយអតិថិជនបានទេ។
សម្រង់តម្លៃរបស់ក្រុមហ៊ុន
តម្លៃផ្ទាល់មាត់ដែលប្រាប់តាមការឆ្លើយតបទៅនឹងសំណើសុំអត្រាប្ដូរប្រាក់របស់ក្រុមហ៊ុន នៅពេលដែលភាគីស្រង់តម្លៃសុខចិត្តប្រតិបត្តិតាមការព្រមព្រៀងជួញដូរលើចំនួនទឹកប្រាក់សមស្របសម្រាប់ការទូទាត់សងភ្លាមៗ។
គោលនយោបាយសារពើពន្ធ
ការប្រើឯកសារពន្ធជាលិខិតុបករណ៍មួយនៅក្នុងការអនុវត្តគោលនយោបាយរូបិយប័ណ្ណ។
តារាងកាលបរិច្ឆេទថេរ
កាលបរិច្ឆេទតាមប្រតិទិនប្រចាំខែដែលស្រដៀងគ្នាទៅនឹងថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មាន។ វាមានការលើកលែងចំនួនពីរ។ សម្រាប់ការបរិយាយលម្អិត សូមមើលកាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់។
អត្រាប្ដូរប្រាក់ថេរ
អត្រាផ្លូវការកំណត់ដោយអាជ្ញាធរគ្រប់គ្រងរូបិយប័ណ្ណ។ ជារឿយៗ អត្រាប្ដូរប្រាក់ថេរអនុញ្ញាតឱ្យមានការផ្លាស់ប្តូរចុះឡើងនៅក្នុងចន្លោះមួយ។
ការកំណត់អត្រា
តាមធម្មតា វិធីកំណត់អត្រាប្ដូរប្រាក់តាមរយៈការរកមើលអត្រាមួយដែលនឹងរក្សាលំនឹងរវាងអ្នកលក់ និងអ្នកទិញ។ ដំណើរការប្រភេទនេះកើតឡើងមួយ ឬពីរលើកជារៀងរាល់ថ្ងៃនៅម៉ោងដែលបានកំណត់ទុក។ ប្រើប្រាស់ដោយរូបិយប័ណ្ណមួយចំនួន ជាពិសេសសម្រាប់ការបង្កើតអត្រាប្ដូរប្រាក់ឱ្យក្រុមអ្នកទេសចរ។
អត្រាប្ដូរប្រាក់ប្រែប្រួល
អត្រាប្តូរប្រាក់ដែលត្រូវបានកំណត់តម្លៃជាទឹកប្រាក់តាមរយៈឥទ្ធិពលទីផ្សារ។ សូម្បីតែរូបិយប័ណ្ណដែលមានអត្រាប្តូរប្រាក់ប្រែប្រូល ក៏ស្ថិតក្រោមការអន្តរាគមន៍ពីសំណាក់អាជ្ញាធរគ្រប់គ្រងរូបិយប័ណ្ណដែរ។ នៅពេលមានសកម្មភាពប្រភេទនេះកើតឡើងជារឿយៗ លំហូររូបិយប័ណ្ណនេះ ត្រូវបានគេស្គាល់ថាជា 'លំហូររូបិយប័ណ្ណដែលមានការហាមឃាត់'។
FOMC
គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ (FOMC) គឺជាគណៈកម្មាធិការដែលកំណត់គោលដៅផ្គត់ផ្គង់ក្រដាសប្រាក់នៅសហរដ្ឋអាមេរិក ដែលមានគោលបំណងឱ្យមានការអនុវត្តតាមរយៈអត្រាការប្រាក់របស់បេឡាសហព័ន្ធ។ល។
ការដោះដូររូបិយប័ណ្ណបរទេស
ពាក្យថា៖ 'ការដោះដូររូបិយប័ណ្ណបរទេស ជាទូទៅសំដៅដល់ការជួញដូរដោយគ្មានអ្នកត្រួតត្រាលើរូបិយប័ណ្ណ។ លើសពីនេះ វាអាចនឹងមានន័យសំដៅដល់ការជួញដូររូបិយប័ណ្ណតាមអត្រាប្ដូរប្រាក់ដែលមានប្រភេទដូចជា IMM នៅ Chicago Mercantile Exchange។
USG មិនបញ្ចេញរូបិយប័ណ្ណបរទេសជាសាច់ប្រាក់ចូលគណនីធនាគារបរទេសទេ។
ការជួញដូររូបិយប័ណ្ណបរទេស
'Forex' គឺជាទម្រង់ខ្លីពេញនិយមមួយដែលតំណាងឱ្យការដោះដូររូបិយប័ណ្ណបរទេស (Foreign Exchange) និងជាទូទៅសំដៅដល់ការជួញដូរដោយគ្មានអ្នកត្រួតត្រាលើរូបិយប័ណ្ណ។
ការព្រមព្រៀងជួញដូរនាពេលអនាគត
ការព្រមព្រៀងជួញដូរដែលមានកាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ ក្រោយកាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ដល់ដៃ។
ការព្រមព្រៀងជួញដូរនាពេលអនាគត
ការព្រមព្រៀងជួញដូរនាពេលអនាគត គឺជាប្រតិបត្តិការមួយដែលភាគីទាំងសងខាងឯកភាពគ្នាលើកាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ នៅក្រោយកាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ដល់ដៃ។
អត្រាប្ដូរប្រាក់កិច្ចសន្យាអនាគត
គេស្រង់អត្រាប្ដូរប្រាក់កិច្ចសន្យាអនាគត ដោយយោងតាមបណ្ដាចំណុចនៃពេលវេលាទៅមុខ ដែលតំណាងគម្លាតរវាងអត្រាប្ដូរប្រាក់សម្រាប់ប្រតិបត្តិការទិញ ឬលក់រូបិយប័ណ្ណដែលត្រូវទូទាត់នៅពេលអនាគត និងអត្រាប្តូប្រាក់ដល់ដៃ។ ដើម្បីទទួលបានអត្រាប្ដូរប្រាក់កិច្ចសន្យាអនាគត ពីសម្រង់អត្រាការប្រាក់ជាក់ស្តែង ចំណុចនៃពេលវេលាទៅមុខត្រូវបានគេបូកបន្ថែម ឬដកចេញពីអត្រាប្ដូរប្រាក់។
ការសម្រេចចិត្តដក ឬបូកបន្ថែមនៅចំណុចនានា ត្រូវបានកំណត់ដោយតម្លៃខុសគ្នារវាងអត្រាការប្រាក់លើប្រាក់តម្កល់សម្រាប់រូបិយប័ណ្ណទាំងពីរប្រភេទដែលពាក់ព័ន្ធនឹងប្រតិបត្តិការ។ រូបិយប័ណ្ណគោលដែលមានអត្រាការប្រាក់ខ្ពស់ ត្រូវបានគេនិយាយថាស្ថិតនៅក្នុងរូបិយប័ណ្ណនៃអត្រាបញ្ចុះតម្លៃរហូតដល់អត្រាការប្រាក់ដែលគេស្រង់ពីទីផ្សារអត្រាប្តូរប្រាក់កិច្ចសន្យានាពេលអនាគត។ ចំណុចនៃពេលវេលាទៅមុខ ត្រូវបានគេដកចេញពីអត្រាប្តូរប្រាក់ដល់ដៃ។ ស្រដៀងគ្នានេះដែរ គូរូបិយប័ណ្ណនៃអត្រាការប្រាក់ដែលទាបជាង ត្រូវបានគេនិយាយថាស្ថិតនៅចំណុចខ្ពស់ជាងគេ ហើយចំណុចនៃពេលវេលាទៅមុខត្រូវបានគេបូកបន្ថែមទៅនឹងអត្រាប្តូរប្រាក់ដល់ដៃ ដើម្បីបានអត្រាប្ដូរប្រាក់កិច្ចសន្យាអនាគត។
បញ្ជរការិយាល័យ
សកម្មភាពរកស៊ីរបស់ឈ្មួញរូបិយប័ណ្ណ - សកម្មភាពជួញដូរធម្មតា
គោលការណ៍សំខាន់ៗ
កត្តាម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានចាត់ទុកជាការបង្កើតមូលដ្ឋានគ្រឹះសម្រាប់តម្លៃប្រៀបធៀបនៃរូបិយប័ណ្ណមួយ។ កត្តាទាំងនេះរួមមាន អតិផរណា កំណើន តុល្យភាពពាណិជ្ជកម្ម ឱនភាព និងអត្រាការប្រាក់។
FX
FX គឺពាក្យបំព្រួញពេញនិយមសម្រាប់ការជួញដូររូបិយប័ណ្ណបរទេស។ ការជួញដូររូបិយប័ណ្ណបរទេស ជាទូទៅសំដៅលើការជួញដូរដោយគ្មានអ្នកគ្រប់គ្រងលើរូបិយប័ណ្ណ។
G
G7
ប្រទេសឧស្សាហកម្មនាំមុខគេទាំងប្រាំពីរនៅពេលបច្ចុប្បន្នគឺ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស, កាណាដា និងអ៊ីតាលី។
G10
G7 បូកបែលហ្ស៊ិក, ហូឡង់ និងស៊ុយអែត គឺជាក្រុមប្រទេសសមាជិកដែលចូលរួមពិភាក្សាជាមួយនឹង IMF។ ជួនកាល ប្រទេសស្វីសទទួលបានការអនុញ្ញាតចូលរួមផងដែរ។
ការយកចំណេញពីការឡើងតម្លៃរូបិយប័ណ្ណ
សេចក្ដីសម្រេចទិញរូបិយប័ណ្ណទីពីរនៅក្នុងគូរូបិយប័ណ្ណមួយ។ ឧទាហរណ៍ បើអតិថិជនបានទិញគូរូបិយប័ណ្ណ EUR/USD គឺគាត់នឹងធ្វើការយក 'ចំណេញពីការឡើងតម្លៃរូបិយប័ណ្ណ' ពីប្រាក់អឺរ៉ូ។
ការយកចំណេញពីការធ្លាក់តម្លៃរូបិយប័ណ្ណ
សេចក្ដីសម្រេចលក់រូបិយប័ណ្ណទីពីរនៅក្នុងគូរូបិយប័ណ្ណមួយ។ ឧទាហរណ៍ បើអតិថិជនបានលក់គូរូបិយប័ណ្ណ EUR/USD គឺគាត់នឹងធ្វើការ 'ចំណេញពីការធ្លាក់តម្លៃរូបិយប័ណ្ណ' ពីប្រាក់អឺរ៉ូ។
Good Til Cancelled (GTC order)
ខុសគ្នាពីការអនុវត្តធម្មតា ការណែនាំជាក់លាក់ចំពោះក្រុមហ៊ុនអន្តរការី មិនមានការផុតកំណត់នៅចុងបញ្ចប់នៃថ្ងៃជួញដូរទេ បើទោះជាតាមធម្មតាវាត្រូវបញ្ចប់នៅចុងខែជួញដូរក៏ដោយ។
GTC
មើល Good Til Cancelled។
H
អ្នកទិញគូរូបិយប័ណ្ណ
I
សម្រង់តម្លៃបង្ហាញ
តម្លៃរបស់ក្រុមហ៊ុនអន្តរការីលើទីផ្សារដែលមិនមែនរបស់ 'ក្រុមហ៊ុន' ឬ 'សម្រង់តម្លៃរបស់ក្រុមហ៊ុន'។
ទីផ្សារអន្តរធនាគារ
ទីផ្សារអន្តរធនាគារ គឺជាទីផ្សារដែលពុំចាំបាច់ប្រតិបត្តិការដល់កន្លែងរបស់ឈ្មួញរូបិយប័ណ្ណដែលដាក់លក់រូបិយប័ណ្ណបរទេស។
ការធើ្វអន្តរាគមន៍
ចំណាត់ការទិញ ឬលក់របស់ធនាគារកណ្ដាលក្នុងការប៉ុនប៉ងធ្វើឱ្យមានឥទ្ធិពលលើតម្លៃរូបិយប័ណ្ណរបស់ខ្លួន។ អន្តរាគមន៍ដែលឯកភាពគ្នា យោងតាមចំណាត់ការរបស់ធនាគារកណ្ដាលមួយចំនួនដើម្បីធ្វើឱ្យមានឥទ្ធិពលលើតម្លៃនៃអត្រាប្ដូរ។
ស្ថានភាព Intra-day
ស្ថានភាពចំណេញ/ខាតដំណើរការតាមរយៈអតិថិជនរបស់ USG ក្នុងថ្ងៃជួញដូរ។ តាមធម្មតាមានការទូទាត់នៅពេលបិទ។
អន្តរការីណែនាំ
បុគ្គល ឬនីតិបុគ្គលដែលណែនាំប្រាប់អតិថិជនឱ្យស្គាល់ USG ជាថ្នូរទៅនឹងសំណងដែលមានដូចជា ថ្លៃសេវាសម្រាប់ប្រតិបត្តិការជាដើម។ អន្តរការីណែនាំ ត្រូវបានរារាំងមិនឱ្យទទួលយកទឹកប្រាក់តម្កល់ពីអតិថិជនរបស់ខ្លួន។
K
គ្រាមភាសាសម្រាប់ប្រាក់ដុល្លារនូវ៉ែលហ្សេឡង់ដ៍។
L
ផ្នែកខាងឆ្វេង
ការប្រកាន់យកផ្នែកខាងឆ្វេងនៃសម្រង់តម្លៃទ្វេវិធី ឧ. ការលក់រូបិយប័ណ្ណដែលបានធ្វើសម្រង់តម្លៃ។
អានុភាព
ការត្រួតពិនិត្យលើស្ថានភាពសន្មតដ៏ធំមួយតាមរយៈការប្រើដើមទុនតិចតួច។
ការបញ្ជាកំណត់ថ្លៃ
ការបញ្ជាកំណត់ថ្លៃ គឺជាបញ្ជាជួញដូររបស់អតិថិជនដើម្បីទិញ ឬលក់នូវចំនួនទឹកប្រាក់ជាក់លាក់នៃគូរូបិយប័ណ្ណតាមតម្លៃជាក់លាក់ដែលកំណត់ទុកដោយអ្នកប្រើ។ ការបញ្ជាកំណត់ថ្លៃ មិនធានាដល់ការបញ្ជាជួញដូរជោគជ័យនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែធានាថា វាគឺជាតម្លៃកំណត់ដែលបានបង្ហាញ បើការបញ្ជាជួញដូរកើតមានឡើង។ ចូរកត់សម្គាល់ថា ជួនកាលទីផ្សារមានតម្លៃសម្រាប់កម្រិតមួយរំពេច ដែលគ្រាន់តែថយក្រោយជាបន្ទាន់ពីតម្លៃសម្រាប់កម្រិតជាមួយនឹងកម្រិតចំនួនបន្តិចបន្តួច (បើមាន) ដែលបានជួញដូរ។ ស្ថិតក្នុងលក្ខខណ្ឌនេះ ការបញ្ជាកំណត់ថ្លៃ អាចមិនទាន់មានការបញ្ជាជួញដូរ ហើយនឹងបន្តមានប្រសិទ្ធភាពរហូតដល់ពេលដែលអាចមានការប្រតិបត្តិតាមបញ្ជាបាន ឬរហូតដល់អតិថិជនលុបចោលការបញ្ជាជួញដូរ។ ការបញ្ជាកំណត់ថ្លៃ បង្ហាញថា ការប្រតិបត្តិតាមត្រូវមានការព្យាយាមធ្វើ ក្រោយហាងឆេងទីផ្សារឡើងដល់ ឬបន្តទៅដល់កម្រិតតម្លៃដែលបានកំណត់ទុក - តម្លៃសម្រាប់កម្រិត។ នៅពេលដាក់ចេញ ការបញ្ជាកំណត់ថ្លៃ នឹងត្រូវគេទុកថាមិនទាន់សម្រេច បើតម្លៃសម្រាប់កម្រិតមិនទាន់មានឡើងដល់ទេនោះ។ នៅពេលហាងឆេងទីផ្សារឡើងដល់ ឬកាត់តាមតម្លៃកម្រិត នឹងមានការជម្រុញបញ្ជានេះ ហើយឈ្មួញរូបិយប័ណ្ណ USG ព្យាយាមប្រតិបត្តិតាមបញ្ជាជួញដូរនេះតាមតម្លៃសម្រាប់កម្រិត។
កម្រិតតម្លៃកំណត់
តម្លៃដែលអតិថិជនបញ្ជាក់នៅពេលដាក់ការបញ្ជាកំណត់ថ្លៃ។
ងាយប្តូរជាសាច់ប្រាក់
លក្ខខណ្ឌទីផ្សារដែលមានទំហំទិញ ឬលក់គ្រប់គ្រាន់។
ការជម្រះបញ្ជី
ប្រតិបត្តិការទាំងឡាយណាដែលទូទាត់ ឬលក់ឡាយឡុងស្ថានភាពជួញដូរដែលបានបង្កើតឱ្យមានពីមុន។
កម្រិតការជម្រះបញ្ជី
កម្រិតទឹកប្រាក់ក្នុងគណនីដែលផ្ដើមឱ្យមានការជម្រះបញ្ជីលើស្ថានភាពចំហរទាំងអស់របស់អតិថិជនតាមតម្លៃ ឬអត្រាប្ដូរប្រាក់សមរម្យបំផុតដែលមាននៅខណៈនោះ។ ការជម្រះបញ្ជីកើតឡើងនៅពេលទឹកប្រាក់ក្នុងគណនីមិនគ្រប់គ្រាន់សម្រាប់រក្សាស្ថានភាពចំហបច្ចុប្បន្ន។ អតិថិជនអាចបង្ការការជម្រះបញ្ជី ដោយការដាក់ប្រាក់តម្កល់បន្ថែមចូលគណនី ឬដោយការបិទស្ថានភាពចំហបច្ចុប្បន្ន។
សន្ទនីយភាព
ពាក្យដែលប្រើដើម្បីបរិយាយចំនួនទឹកប្រាក់នៃទំហំទិញ ឬលក់គ្រប់គ្រាន់ដែលមាននៅពេលជាក់លាក់មួយ។
អូសបន្លាយលក់
ពាក្យដែលប្រើដើម្បីបរិយាយអំពីអតិថិជនដែលបានបើកស្ថានភាពជួញដូរថ្មីមួយដោយការទិញគូរូបិយប័ណ្ណមួយ។
ការខាតបង់ពីការតម្កល់ប្រាក់លើសពីតម្រូវការ
ស្ថានភាពដែលឱកាសមានមកសម្រាប់អតិថិជនដែលខាតលើសពីប្រាក់កម្ចីដែលពួកគេបានសន្យាបើក និងរក្សាស្ថានភាពជួញដូរពីដំបូង។
M
ប្រាក់តម្កល់រក្សាគណនី
ប្រាក់តម្កល់អប្បបរមា ដែលអ្នកវិនិយោគត្រូវតែរក្សាទុកនៅក្នុង USG ដើម្បីរក្សាស្ថានភាពចំហ។
ការទាមទារប្រាក់តម្កល់
តម្រូវការឱ្យមានការដាក់ប្រាក់តម្កល់បន្ថែមចូលគណនី ដើម្បីបំពេញតាមលក្ខណ្ឌអប្បបរមា ដែលកើតឡើងដោយសារការឡើងចុះនៃអត្រាប្ដូរប្រាក់។
ប្រាក់តម្កល់
ចំនួនទឹកប្រាក់សរុបរបស់អតិថិជនដែលបានដាក់ដើម្បីការពារស្ថានភាពចំហសរុប។ ប្រាក់តម្កល់ការពារហានិភ័យដែលបានដាក់ គឺជាអនុគមន៍មួយនៃអនុបាតអានុភាពអតិបរមាសម្រាប់ការជួញដូរ។ អានុភាពកាន់តែខ្ពស់ ប្រាក់តម្កល់គឺកាន់តែទាប។ អានុភាព កាន់តែទាបទៅ ប្រាក់តម្កល់ដែលត្រូវការសម្រាប់ស្ថានភាពចំហក៏កាន់តែខ្ពស់ដែរ។
តាមការគណនា ប្រាក់តម្កល់ = ចំនួនទឹកប្រាក់នៃស្ថានភាពចំហ/អនុបាតអានុភាពអតិបរមាសម្រាប់ការជួញដូរ។ ឧទាហរណ៍ ៖ ស្ថានភាពជួញដូរ USD/CHF USD 100,000 តាមអនុបាតអានុភាពអតិបរមាសម្រាប់ការជួញដូរស្មើនឹង 50:1 នឹងទាមទារឱ្យមានការសន្យាលើកម្រិតប្រាក់តម្កល់ដែលស្មើនឹង 100,000/50, ឬ USD 2,000។
សម្គាល់ ៖ ដើម្បីគណនាប្រាក់តម្កល់ សម្រាប់គូរូបិយប័ណ្ណដែលមិនមែនជារូបិយប័ណ្ណគោល (ទីមួយ) USD (ឧ. EUR/USD, GBP/USD…) និងគូរូបិយប័ណ្ណដែលមិនចាំបាច់គិតជាដុល្លារអាមេរិក ជាមុន (EUR/JPY, GBP/JPY…), ចំនួនទឹកប្រាក់នៃរូបិយប័ណ្ណយោងនៃគូត្រូវបានគេប្ដូរទៅជា USD សិន ដោយប្រើអត្រាប្ដូរប្រាក់ជាមធ្យម។
ឧទាហរណ៍ ៖ អតិថិជនទិញ EUR/USD ចំនួន 1 Lot ដែលមានតម្លៃស្មើនឹង .9600 9604។ អត្រាប្ដូរប្រាក់ជាមធ្យមគឺស្មើនឹង .9602។ ដូច្នេះ EUR 100,000 ត្រូវស្មើនឹង USD 96,020។ កម្រិតអនុបាត (ផលធៀបរវាងតម្លៃពីរ) នៃអានុភាព USD 96,020/50 = USD 1,920.40
ការកែតម្រូវតាមទីផ្សារ
ការកែតម្រូវគណនីប្រចាំថ្ងៃ ដើម្បីឆ្លុះបញ្ចាំងពីប្រាក់ចំណេញ និងខាតពីអត្រាប្តូរប្រាក់ក្នុងបញ្ជី។
ក្រុមហ៊ុនរៀបចំទីផ្សារ
ក្រុមហ៊ុនរៀបចំទីផ្សារ គឺជាបុគ្គល ឬក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យបង្កើត និងរក្សាដំណើរការទីផ្សារសញ្ញាប័ណ្ណមួយ។
អនុបាតអានុភាពការជួញដូរអតិបរមា
អានុភាពត្រូវបានបង្ហាញជាអនុបាត ដែលអាចរកបានដើម្បីបើកស្ថានភាពថ្មី។ ឧទាហរណ៍ ៖ អនុបាតអានុភាព ដែលស្មើនឹង 50:1 អនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងស្ថានភាព Lot ដែលមានតម្លៃ USD 100,000 ជាមួយនឹងកម្រិតប្រាក់តម្កល់ USD 2,000 (USD 100,000/50 = USD 2,000)។
អំណាចជួញដូរអតិបរមា
តាមការគណនា អំណាចជួញដូរអតិបរមា = តម្លៃទឹកប្រាក់ក្នុងគណនី * អនុបាតអានុភាពអតិបរមា។
មធ្យមភាគនៃការឡើងចុះតម្លៃ
វិធីនៃការធ្វើឱ្យរលូននូវសំណុំទិន្នន័យតម្លៃ/អត្រាតម្លៃ តាមរយៈការគិតលើតម្លៃមធ្យមពីក្នុងទិន្នន័យតម្លៃទាំងអស់។
N
ភាពខុសគ្នានៃអត្រាការប្រាក់សុទ្ធ
គម្លាតលើអត្រាការប្រាក់រវាងប្រទេសនានាជាមួយនឹងរូបិយប័ណ្ណពីរប្រភេទខុសៗគ្នា។ ឧទាហរណ៍ បើអត្រាការប្រាក់ដល់ដៃ/បន្ទាប់សម្រាប់ប្រាក់ Euro ស្មើនឹង 3.25% ហើយអត្រាការប្រាក់ដល់ដៃ/បន្ទាប់លើប្រាក់ដុល្លារ US ស្មើនឹង 1.75% គម្លាតអត្រាការប្រាក់ត្រូវស្មើនឹង 1.50% (3.25% - 1.75% = 1.50%)។
ការទូទាត់
វិធីសាស្ត្រទូទាត់ ក្រោមលក្ខខណ្ឌដែលគម្លាតនៃរូបិយប័ណ្ណជួញដូរ ត្រូវបានទូទាត់នៅពេលបិទការជួញដូរ។
O
បញ្ជា OCO (បញ្ជាមួយទៅលុបបញ្ជាមួយទៀត)
ការបញ្ជាមួយលុបចោលការបញ្ជាមួយទៀត គឺជាការបញ្ជាកម្រិតរយៈពេល និងការបញ្ជាជួញដូរកំណត់ថ្លៃ ដោយកើតឡើងព្រមគ្នា ដោយហេតុនោះ នៅពេលមានការប្រតិបត្តិតាមមួយណានោះ នឹងមានការលុបចោលមួយទៀត។ ឧទាហរណ៍ បញ្ជា OCO អាចនឹងចេញឱ្យបិទស្ថានភាពបច្ចុប្បន្ន ដោយមានភ្ជាប់កម្រិតរយៈពេល (យកចំណេញ) ឬដោយបញ្ជាបិទការពារខាត (បញ្ឈប់ការខាត)។
តម្លៃលក់ចេញ
តម្លៃដែលឈ្មួញសុខចិត្តលក់ឱ្យ។ ការផ្ដល់ឱ្យនេះ ក៏ត្រូវបានគេហៅផងដែរថាជាតម្លៃលក់ចេញ ឬថ្លៃលក់ចេញ។
ទីផ្សារដែលតម្លៃលក់ចេញលប់លើតម្លៃទិញចូលជាបណ្ដោះអាសន្ន
ស្ថានភាពបណ្ដោះអាសន្នដែលការផ្ដល់ឱ្យ ឬតម្លៃលក់ចេញលើសតម្លៃទិញចូល។
ស្ត្រីចំណាស់
ស្ត្រីចំណាស់នៃវិថី Threadneedle គឺជាពាក្យមួយដែលគេហៅធនាគារអង់គ្លេស (ធនាគារកណ្ដាលចក្រភពអង់គ្លេស)។
គណនីចម្រុះ
គណនីដែលត្រូវបានថែរក្សាដោយក្រុមហ៊ុនអន្តរការីមួយជាមួយនឹងក្រុមហ៊ុនមួយទៀតដែលគណនីទាំងអស់របស់ម្ចាស់ដើមត្រូវបានប្រមូលផ្ដុំគ្នា និងដាក់ឈ្មោះរបស់ខ្លួនជំនួសឱ្យការរៀបចំឱ្យមានដាច់ដោយឡែកពីគ្នា។
ស្ថានភាពចំហ
ភាពខុសគ្នារវាងទ្រព្យសម្បត្តិ និងបំណុលដែលគិតជារូបិយប័ណ្ណណាមួយ។ ភាពខុសគ្នានេះ នឹងត្រូវវាយតម្លៃតាមមូលដ្ឋានរូបិយប័ណ្ណនីមួយៗ ឬស្ថានភាពនៃរូបិយប័ណ្ណទាំងនោះ នៅពេលគណនាតាមរូបិយប័ណ្ណគោល។
Window បង្ហាញស្ថានភាពចំហ
USG Window ដែលបង្ហាញស្ថានភាពបច្ចុប្បន្នទាំងអស់របស់អតិថិជនដែលនៅចំហ។
បញ្ជា
ការណែនាំអតិថិជនដែលត្រូវផ្ដល់ឱ្យតាមប្រព័ន្ធអេឡិចត្រូនិកនៅលើកម្មវិធីជួញដូរលើប្រព័ន្ធអ៊ីនធើណិតរបស់ USG (ដោយផ្ទាល់មាត់ ឬតាមកម្មវិធីជជែកតាមប្រព័ន្ធអេឡិចត្រូនិកដូចជា DirectDealer) ដើម្បីចុះកិច្ចសន្យាជួញដូររូបិយប័ណ្ណបរទេសជាមួយនឹង USG តាមរយៈការទិញ ឬលក់គូរូបិយប័ណ្ណណាមួយជាបន្ទាន់ ឬនៅពេលដែលតម្លៃត្រូវគ្នាទៅនឹងលក្ខខណ្ឌតម្រូវរបស់អតិថិជន។
ការជួញដូររូបិយប័ណ្ណបរទេស OTC ដែលប្រើប្រាក់តម្កល់
ទីផ្សាររូបិយប័ណ្ណបរទេសដែលពុំចាំបាច់ប្រតិបត្តិការដល់កន្លែង (ការជួញដូរដោយគ្មានអ្នកត្រួតត្រា) ដែលអ្នកចូលរួមលើទីផ្សារ (ប្រភេទដូចជា USG និងអតិថិជនរបស់ខ្លួន) ចុះកិច្ចសន្យាចរចារជាសម្ងាត់ផ្ទាល់ខ្លួន ឬប្រតិបត្តិការផ្សេងៗ ដោយផ្ទាល់ជាមួយនឹងអ្នកផ្សេងម្នាក់ទៀត ដើម្បីឱ្យមានការដាក់ប្រាក់តម្កល់ការពារហានិភ័យ និងសន្យាជម្រះស្ថានភាពជួញដូរដែលនៅមិនទាន់ធ្វើ។
ការជួញដូរអំឡុងមួយថ្ងៃ
ការព្រមព្រៀងជួញដូរមួយដែលមានរយៈពេលចាប់ពីថ្ងៃទីមួយ រហូតដល់ថ្ងៃធ្វើការបន្ទាប់។
P
Pip
រង្វាយតម្លៃដ៏តូចមួយលើការឡើងចុះអត្រាប្ដូរប្រាក់។
របាយការណ៏បញ្ជាជួញដូរដែលព្យួរទុក
របាយការណ៏អំពីបញ្ជាជួញដូរដែលព្យួរទុក នឹងបង្ហាញបញ្ជាជួញដូរទាំងអស់ដែលមិនទាន់បានសម្រេច ដែលអតិថិជនបានទុករហូតហួសកាលបរិច្ឆេទដែលបានបញ្ជាក់ដោយអ្នកប្រើ ថាតើបញ្ជាជួញដូរដែលព្យួរទុកនេះនឹងមានការសម្រេច ឬអត់។ បញ្ជាជួញដូរដែលព្យួរទុកទាំងឡាយណាដែលត្រូវបានលុបចោលដោយអតិថិជន នឹងនៅតែបង្ហាញឱ្យឃើញដដែល ដោយផ្ដល់ឱ្យអតិថិជននូវទិន្នន័យសវនកម្មលំអិតពីការបញ្ជាជួញដូររបស់គេ។
Window បង្ហាញបញ្ជាជួញដូរដែលព្យួរទុក
USG Window ដែលបង្ហាញរាល់បញ្ជាមិនទាន់សម្រេចដែលនៅព្យួរទុក ឬរង់ចាំ។ មុននឹងអតិថិជនបិទ USG បាន កម្មវិធីនឹងព្រមានប្រាប់អតិថិជនជាមុនអំពីបញ្ជាជួញដូរដែលនៅព្យួរទុក។ បញ្ជាអស់ទាំងនេះ នឹងបន្តមានទោះបីជាអតិថិជន បានចាកចេញពីប្រព័ន្ធហើយក៏ដោយ។ យ៉ាងណាក៏ដោយ ការបញ្ជាទិញទាំងនោះក៏អាចនឹងត្រូវដាក់ចេញ នៅពេលដែលស្ថិតនៅក្រៅបណ្ដាញអ៊ីនធើណិតផងដែរ។
ស្ថានភាព
ការសន្យាទូទាត់សរុបតាមរូបិយប័ណ្ណជាក់លាក់មួយ។ ស្ថានភាពជួញដូរមួយអាចមានឱនភាព ឬបានមួយរួចខ្លួន (គ្មានបញ្ហាប្រឈម), ចំណេញពីការឡើងថ្លៃមូលបត្រ, (រូបិយប័ណ្ណទិញចូលច្រើនជាងលក់ចេញ) ឬចំណេញពីការធ្លាក់តម្លៃកិច្ចសន្យានៃការជួញដូរ (រូបិយប័ណ្ណទិញចូលច្រើនជាងលក់ចេញ)។
ឈ្មួញរូបិយប័ណ្ណដើម
ឈ្មួញរូបិយប័ណ្ណដែលទិញ ឬលក់ហ៊ុនសម្រាប់គណនីផ្ទាល់ខ្លួនរបស់ពួកគេ។
ការយកចំណេញ
ការដោះស្ថានភាពជួញដូរដើម្បីបង្កើតប្រាក់ចំណេញ។
Q
សម្រង់តម្លៃ
រួមមានតម្លៃទិញចូល និងលក់ចេញគូរូបិយប័ណ្ណមួយ។
ផ្ទាំងសម្រង់តម្លៃ
ផ្ទាំងសម្រង់តម្លៃ គឺជាផ្នែកនៃ USG Window ដែលបង្ហាញសម្រង់តម្លៃនៃរូបិយប័ណ្ណធំៗ និងគូរូបិយប័ណ្ណឆ្លង និងអនុញ្ញាតឱ្យចូលមើលគំនូសតាងរបស់ USG។
R
គម្លាតតម្លៃជួញដូរ
គម្លាតរវាងតម្លៃខ្ពស់បំផុត និងទាបបំផុតនៃការជួញដូរដែលនឹងប្រគល់ទទួលថ្ងៃក្រោយដែលបានកត់ត្រាទុកក្នុងរយៈពេលនៃការជួញដូរជាក់លាក់មួយ។
អត្រា
តម្លៃរូបិយប័ណ្ណមួយជំនួសឱ្យមួយទៀត ដែលតាមធម្មតាធៀបនឹង USD។
P/L ជាក់ស្តែង
ប្រាក់ចំណេញ និងខាតដែលបានបង្កើតឡើងចេញពីស្ថានភាពដែលបានបោះបង់។
ទីផ្សារដែលមានការគ្រប់គ្រង
ទីផ្សារមួយដែលមានការគ្រប់គ្រង ដែលជាធម្មតាដោយទីភ្នាក់ងាររដ្ឋាភិបាលមួយ ដែលចេញគោលការណ៍ និងការកំហិតលក្ខខណ្ឌ ដើម្បីការពារក្រុមអ្នកវិនិយោគ។
Window របាយការណ៍
Window របាយការណ៍ USG គឺជាកន្លែងដែលអតិថិជនអាចចូលមើលរបាយការណ៍ស្ថានភាពគណនីនានា ដែលបង្ហាញប្រាប់អំពីសកម្មភាពរបស់ពួកគេយ៉ាងពិស្ដារ។ មានរបាយការណ៍ចំនួន 5 ប្រភេទផ្សេងៗគ្នាដែលអតិថិជនអាចប្ដូរតាមតម្រូវការ នៅខណៈពេលជាក់លាក់មួយ។ ទាំងនេះមានដូចជា កំណត់ហេតុជួញដូរ កំណត់ហេតុបញ្ជាជួញដូរដែលព្យួរទុក កំណត់ហេតុគណនី កំណត់ហេតុវគ្គសកម្មភាព និងរបាយការណ៍គណនី។
ចំណុច ឬកម្រិតនៃការខាតផលប្រយោជន៍
តម្លៃដែលអ្នកវិភាគទទួលស្គាល់ជាតម្លៃមួយដែលតាមធម្មតានឹងបញ្ឈប់ការឡើងចុះតម្លៃនៃអត្រាប្ដូរប្រាក់លើទីផ្សាររូបិយប័ណ្ណពីការឡើងថ្លៃកាន់តែខ្ពស់។ បើមាន 'ដាច់' កម្រិតនៃការខាតផលប្រយោជន៍ អ្នកបច្ចេកទេសនឹងសន្និដ្ឋានថា ការឡើងចុះនៃតម្លៃសញ្ញាប័ណ្ណនឹងបន្តឡើងទៅទៀត។
ជ្រុងខាងស្ដាំ
ត្រូវគ្នាទៅនឹងតម្លៃលក់ចេញ និងទិញចូលតាមអត្រាប្ដូរប្រាក់លើទីផ្សាររូបិយប័ណ្ណ។ ឧទាហរណ៍ តម្លៃជាក់លាក់ស្មើនឹង .9630 - .9635 តម្លៃនៅជ្រុងខាងស្ដាំគឺ .9635។ តម្លៃនៅជ្រុងខាងស្ដាំ គឺជាជ្រុងដែលអតិថិជនត្រូវទិញ។
ដើមទុនមានហានិភ័យ
ចំនួនទឹកប្រាក់ដែលអតិថិជនសុខចិត្តប្រឈមនឹងហានិភ័យ (ក្នុងករណីមានការខាតបង់) នឹងមិនប៉ះពាល់ដល់អតិថិជននោះទេ ។
ទឹកប្រាក់ជួញដូររំកិលឆ្លងថ្ងៃ
នៅចុងថ្ងៃធ្វើការនីមួយៗ USG នឹងស្វ័យរំកិល ឬស្វ័យប្ដូរស្ថានភាពចំហបច្ចុប្បន្នទាំងអស់ ឱ្យទៅថ្ងៃប្រតិបត្តិការដល់ដៃបន្ទាប់វិញ។ ដោយស្ថិតក្នុងរយៈពេលមានប្រសិទ្ធភាព យន្តការនេះពាក់ព័ន្ធនឹងការបិទព្រមៗគ្នានូវស្ថានភាពជួញដូរបច្ចុប្បន្ន និងការបើកនៅថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មានបន្ទាប់វិញ។ USG ត្រូវដកចេញពី ឬដាក់ប្រាក់ចូលគណនីរបស់អតិថិជនដោយអាស្រ័យលើភាពខុសគ្នានៃអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណគោល និងរូបិយប័ណ្ណយោងនៃគូ និងស្ថានភាពជួញដូររបស់អតិថិជន។ ឧទាហរណ៍ បើអតិថិជនកំពុងចូលយកចំណេញពីការឡើងថ្លៃមូលបត្រ ឬគូរូបិយប័ណ្ណមួយដែលអត្រាឆ្លងថ្ងៃ សម្រាប់រូបិយប័ណ្ណគោលខ្ពស់ជាងរូបិយប័ណ្ណយោងនៃគូ អតិថិជននឹងមានទម្ងន់សម្រាប់ស្ថានភាពជួញដូរដែលបន្តទៅពេលយប់ ឬឆ្លងថ្ងៃ។ ករណីផ្ទុយពីនេះ នឹងមានការដាក់ប្រាក់ចូលគណនីអតិថិជនសម្រាប់ភាពខុសគ្នា ឬគម្លាតអត្រាការប្រាក់។ ការពិចារណារកហេតុផលជាមូលដ្ឋានគឺថា បើអតិថិជនចូលទីផ្សារយកចំណេញពីការឡើងថ្លៃមូលបត្រលើរូបិយប័ណ្ណដែលនឹងចំណេញច្រើនជាង ពួកគេនឹងចំណេញពីការដែលមានលទ្ធភាពវិនិយោគ និងរកផលចំណេញនៅពេលយប់បានច្រើនជាងចំនួនទឹកប្រាក់ដែលពួកគេត្រូវបង់ឱ្យសម្រាប់លទ្ធភាពចូលទីផ្សារយកចំណេញពីការធ្លាក់តម្លៃកិច្ចសន្យានៃការជួញដូរ លើរូបិយប័ណ្ណដែលនឹងចំណេញតិចជាង។
ឥណទានទឹកប្រាក់ជួញដូររំកិលឆ្លងថ្ងៃ
ទឹកប្រាក់ឥណទាន (ក្នុងលក្ខខណ្ឌនៃរូបិយប័ណ្ណគោល) បន្ថែមទៅកាន់គណនីអតិថិជនដែលកំពុងចូលទីផ្សារយកចំណេញច្រើនជាងមួយពីការឡើងថ្លៃលើរូបិយប័ណ្ណឆ្លងថ្ងៃ ។
ឥណពន្ធទឹកប្រាក់ជួញដូររំកិលឆ្លងថ្ងៃ
ទឹកប្រាក់ឥណពន្ធដែលបានដកចេញពីគណនីអតិថិជនដែលកំពុងចូលទីផ្សារយកចំណេញតិចជាងមួយពីការឡើងថ្លៃលើរូបិយប័ណ្ណឆ្លងថ្ងៃ។
ការដំណើរការស្ថានភាពជួញដូរ
ការរក្សាឱ្យមានស្ថានភាពចំហ ដោយរំពឹងថានឹងចំណេញបានច្រើន។
S
ប្រតិបត្តិការក្នុងថ្ងៃដដែល
ប្រតិបត្តិការដែលដល់កំណត់ ក្នុងថ្ងៃដែលប្រតិបត្តិការប្រព្រឹត្តទៅ។
កម្រិតកំណត់តម្លៃលក់
បញ្ជាក់តម្លៃទាបបំផុត ដែលអាចលក់រូបិយប័ណ្ណគោលក្នុងរូបិយប័ណ្ណមួយគូ។ តម្លៃកំណត់ក្នុងការបញ្ជាលក់កំណត់ថ្លៃ គួរតែលើសពីថ្លៃសុំទិញនៃការជួញដូរបច្ចុប្បន្ន។
បញ្ជាលក់បញ្ចប់ប្រតិបត្តិការ
ការបញ្ឈប់ការលក់ គឺជាការបញ្ជាបញ្ឈប់ជួញដូរ ដែលត្រូវបានដាក់ស្ថិតក្រោមថ្លៃសុំទិញនៃការជួញដូរបច្ចុប្បន្ន ហើយមិនត្រូវបានដាក់ប្រើរហូតទាល់តែថ្លៃសុំទិញលើទីផ្សារស្ថិតក្នុង ឬ ក្រោមតម្លៃបញ្ឈប់ជួញដូរ។ ការបញ្ជាបញ្ឈប់ការលក់ (ពេលកើតឡើង) ក្លាយជាការបញ្ជាលក់លើទីផ្សារក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។
កាលបរិច្ឆេទទូទាត់
កាលបរិច្ឆេទដែលប្រតិបត្តិការបញ្ជាទិញដែលបានដាក់ចេញ ត្រូវទូទាត់តាមរយៈការផ្ទេរឧបករណ៍ ឬរូបិយប័ណ្ណ និងមូលនិធិ រវាងអ្នកទិញ និងអ្នកលក់។
ឆាប់លក់
ការមានស្ថានភាពចំហដែលគេបានបង្កើតឡើងតាមរយៈការលក់រូបិយប័ណ្ណមួយចេញ។ បើពួកគេបានលក់ចេញ EUR/USD អតិថិជនត្រូវបានគេនិយាយថា 'ឆាប់លក់' គូរូបិយប័ណ្ណ (លក់រូបិយប័ណ្ណគោល)។ បើអតិថិជនបានទិញ EUR/USD ពួកគេនឹង 'អូសបន្លាយលក់)' គូរូបិយប័ណ្ណ តែ 'ឆាប់លក់' រូបិយប័ណ្ណ USD។ ប្រតិបត្តិការរូបិយប័ណ្ណបរទេស ចាប់ផ្ដើមបន្តការ 'អូសបន្លាយលក់)' រូបិយប័ណ្ណមួយ និង 'ឆាប់លក់' មួយទៀត។
ការសម្រួលការឆាប់លក់
ការទិញដើម្បីរៀបចំឡើងវិញនូវស្ថានភាពយកចំណេញពីការឡើងថ្លៃនៃគូរូបិយប័ណ្ណជាក់លាក់
អ្នកវិនិយោគដែលមានចំណេះដឹង
អ្នកវិនិយោគដែលមានចំណេះដឹង បទពិសោធន៍ និង/ឬមូលធនគ្រប់គ្រាន់ ដើម្បីជួញដូរនៅទីផ្សាររូបិយប័ណ្ណអន្តរជាតិ។ អ្នកវិនិយោគត្រូវសម្រេចដោយខ្លួនឯង ថាតើ Forex គឺជាការវិនិយោគដែលសមរម្យដើម្បីបំពេញគោលបំណងរបស់ពួកគេឬទេ។
ហានិភ័យរដ្ឋាភិបាល
(1) ហានិភ័យនៃការដែលគ្មានលទ្ធភាពសងលើកម្ចីរបស់រដ្ឋាភិបាល;
(2) ហានិភ័យនៃការរក្សាទុកទ្រព្យសកម្មនៅប្រទេសក្រៅ។
ការជួញដូរដោយប្រថុយប្រថាន
ការជួញដូររូបិយប័ណ្ណបរទេសមានលក្ខណៈប្រថុយប្រថាន ដោយសារតែវាគ្មានការធានាថា ការវិនិយោគលើរូបិយប័ណ្ណបរទេសនឹងចំណេញបានប្រាក់នោះទេ។ លើសពីនេះ មានករណីខ្លះដែលអតិថិជនអាចនឹងខាតបង់ប្រាក់តម្កល់របស់ពួកគេ ដែលធ្វើឱ្យការជួញដូរ FX មានការប្រថុយប្រថានខ្លាំង។ អ្នកដែលជួញដូររូបិយប័ណ្ណបរទេស គួរតែប្រថុយប្រថានតែលើដើមទុនប្រភេទនេះបានហើយ (ដែលគេស្គាល់ថាជាដើមទុនមានហានិភ័យ) ដោយកុំបណ្ដាលឱ្យអតិថិជនជួបបញ្ហាជាមួយដែរ (ក្នុងករណីមានការខាតបង់)។
Spot Book
USG spot book Window បង្ហាញអំពីស្ថានភាពជួញដូរដែលមិនទាន់ធ្វើរហូតពេលយប់ ឬឆ្លងថ្ងៃ ការជួញដូរដែលមានការបញ្ជាចេញនៅពេលថ្ងៃ និងស្ថានភាពចំហបច្ចុប្បន្នរបស់អតិថិជន។ Window នេះ មានព័ត៌មានសំខាន់ៗដែលជាប់ទាក់ទងនឹងបណ្ដាចំណុចដែលមានរាយក្រោមផ្នែកនីមួយៗ ដែលរួមមាន អត្រាជួញដូរ តម្លៃទឹកប្រាក់ជួញដូរដែលកំពុងមាន កំណត់សម្គាល់កំពុងមានលើអត្រាប្ដូរប្រាក់លើទីផ្សារ P/L និងពេលវេលាប្រតិបត្តិជួញដូរ។ល។
Spot
Spot ឬ spot date សំដៅដល់កាលបរិច្ឆេទគិតតម្លៃជាទឹកប្រាក់សម្រាប់ប្រតិបត្តិការប្រគល់ទទួលភ្លាមៗក្នុងរយៈពេលពីរថ្ងៃធ្វើការ ដោយរាប់ចាប់ពីកាលបរិច្ឆេទជួញដូរតាមការព្រមព្រៀង។ នៅពេលដែលមានថ្ងៃឈប់សម្រាករបស់ធនាគារ នៅចុងសប្ដាហ៍ ឬនៅថ្ងៃណាមួយផ្សេងទៀតនៅពេលដែលធនាគារនៅតាមបណ្ដាប្រទេសដែលមានបង្ហាញតាមរយៈរូបិយប័ណ្ណនៅក្នុងគូរូបិយប័ណ្ណត្រូវបានបិទ ថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មាននឹងមានការកែតម្រូវទៅកាន់កាលបរិច្ឆេទកំណត់តម្លៃទឹកប្រាក់បន្ទាប់ នៅពេលដែលធនាគារបើកធ្វើការឡើងវិញ។ ក្នុងករណីនៃប្រាក់ដុល្លារអាមេរិក ធៀបនឹងប្រាក់ដុល្លារកាណាដា ថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មានគឺ 1 ថ្ងៃធ្វើការទៅមុខដោយរាប់ចាប់ពីកាលបរិច្ឆេទជួញដូរ។
តម្លៃ/អត្រាដល់ដៃ
តម្លៃដែលគូរូបិយប័ណ្ណដែលកំពុងចរាចរជួញដូរលើទីផ្សាររូបិយប័ណ្ណដល់ដៃ។
មូលដ្ឋាននៃការទូទាត់តាមតម្លៃដល់ដៃ
នីតិវិធីនៃការទូទាត់មានកំណត់ស្តង់ដារសម្រាប់ប្រតិបត្តិការជួញដូររូបិយប័ណ្ណបរទេសដែលដាក់ចេញនូវកាលបរិច្ឆេទកិច្ចសន្យាអនាគតជាទឹកប្រាក់រយៈពេល 2 ថ្ងៃធ្វើការទៅមុខ ដោយរាប់ចាប់ពីកាលបរិច្ឆេទជួញដូរ (មើល Spot)។
គម្លាតតម្លៃទិញលក់
ភាពខុសគ្នារវាងតម្លៃទិញ និងលក់សម្រាប់រូបិយប័ណ្ណបរទេស។
ស្ថានភាពតុល្យភាព
លក្ខខណ្ឌដែលការទិញ និងលក់របស់អតិថិជនកំពុងមានតុល្យភាពគ្នា ហើយគ្មានស្ថានភាពចំហ។
Squawk Box
ប្រដាប់បំពងសំឡេងដែលភ្ជាប់ទៅនឹងទូរសព្ទដែលជាញឹកញាប់គេប្រើនៅការិយាល័យកម្រៃជើងសារឈ្មួញកណ្តាល។
ប្រាក់ស្ទែរលីង
ប្រាក់ផោនដ៍អង់គ្លេសដែលផ្សេងពីនេះគេស្គាល់ថាជា 'អត្រាប្ដូរប្រាក់ផោនដ៍អង់គ្លេស និងដុល្លារអាមេរិក'។
បញ្ជាលក់ចេញតាមតម្លៃកំណត់ដើម្បីកម្រិតការខាត
ការបញ្ជាជាក់លាក់ ដែលបានដាក់បញ្ចូលដោយអតិថិជន ដើម្បីបិទស្ថានភាពមួយ បើសិនតម្លៃឡើងចុះក្នុងទិសដៅបញ្ច្រាសស្ថានភាពជួញដូរ ក្នុងចំនួន pips ជាក់លាក់។ ក្នុងករណីភាគច្រើន ការបញ្ជាបញ្ឈប់ ត្រូវបានប្រតិបត្តិតាមភ្លាមៗ នៅពេលទីផ្សារឈានដល់ ឬ ឆ្លងកាត់កម្រិតតម្លៃត្រូវបញ្ឈប់ដែលកំណត់ដោយអតិថិជន។ នៅពេលដាក់ចេញ ការបញ្ជាបញ្ឈប់ នឹងត្រូវរង់ចាំរហូតដល់ឈានដល់តម្លៃត្រូវបញ្ឈប់។ ការបញ្ជាបញ្ឈប់ជួញដូរ អាចត្រូវបានប្រើដើម្បីបិទស្ថានភាពមួយ (បញ្ឈប់ការខាត) ដើម្បីផ្លាស់ប្ដូរស្ថានភាពមួយ ឬ ដើម្បីបើកស្ថានភាពថ្មីមួយ។ ការប្រើប្រាស់ដ៏សាមញ្ញបំផុត គឺដើម្បីការពារស្ថានភាពបច្ចុប្បន្ន (ដោយកម្រិតការខាត ឬការពារចំណេញមិនទាន់ទទួលស្គាល់)។ នៅពេលទីផ្សារឈានដល់ ឬ ឆ្លងកាត់តម្លៃត្រូវបញ្ឈប់ ការបញ្ជានេះ នឹងត្រូវបើក (ជម្រុញឱ្យមាន) ហើយ USG នឹងប្រតិបត្តិការបញ្ជាជួញដូរនេះក្នុងតម្លៃដែលមានបន្ទាប់។ ខុសគ្នានឹងការបញ្ជាកំណត់ថ្លៃ ការបញ្ជាបញ្ឈប់ជួញដូរ មិនធានាដល់ការប្រតិបត្តិតាមតម្លៃត្រូវបញ្ឈប់ទេ។ លក្ខខណ្ឌទីផ្សាររួមមាន ភាពប្រែប្រួល និងកង្វះកម្រិតចំនួន អាចបណ្ដាលឱ្យមានការបញ្ជាបញ្ឈប់ជួញដូរក្នុងតម្លៃខុសពីការបញ្ជា។
កម្រិតតម្លៃលើបញ្ជាទិញ ឬលក់
តម្លៃដែលដាក់បញ្ចូលដោយអតិថិជនដែលដាក់បញ្ជាឱ្យបិទជួញដូរពេលខាត។
គិត/ការគិតតាមអត្រាប្ដូរប្រាក់នៅម៉ោងបិទ
នៅពេលដែលអតិថិជន USG ម្នាក់មាន P/L ដែលគិតតាមរូបិយប័ណ្ណមួយក្រៅពីប្រាក់ដុល្លារអាមេរិក P/L ត្រូវតែមានការបម្លែងឱ្យទៅជាប្រាក់ដុល្លារអាមេរិក នៅពេលបិទនៃថ្ងៃធ្វើការនីមួយៗតាមអត្រាប្តូរប្រាក់ដែលផ្សព្វផ្សាយនៅពេលនោះ (ដែលគេស្គាល់ថាជាអត្រាប្ដូរក្នុងប្រព័ន្ធ)។ ដំណើរការនេះត្រូវបានគេហៅថា ការគិតតាមអត្រាប្ដូរប្រាក់នៅម៉ោងបិទ។ ចូរកត់សម្គាល់ថា បើ P/L មិនទាន់មានការគិតតាមអត្រាប្ដូរប្រាក់នៅម៉ោងបិទទេនោះ តម្លៃទឹកប្រាក់ក្នុងគណនីរបស់អតិថិជនអាចនឹងមានការឡើងចុះបន្តិចបន្តួច (ឡើង ឬចុះ) តាមរយៈការឡើងចុះនៃអត្រាប្តូរប្រាក់។ ឧទាហរណ៍ បើអតិថិជនមានប្រាក់ចំណេញគិតជាយេន ហើយតម្លៃប្រាក់យេនឡើងក្រោយពេលមានការបិទស្ថានភាពជួញដូរ តែផលចំណេញមានការគិតតាមអត្រាប្ដូរប្រាក់នៅម៉ោងបិទឱ្យទៅជាដុល្លារវិញ តម្លៃទឹកប្រាក់ក្នុងគណនីនឹងប្រែប្រួល។ បម្រែបម្រួលនេះ គឺគ្រាន់តែនៅលើចំនួនទឹកប្រាក់ចំណេញ/ខាតប៉ុណ្ណោះ ដូច្នេះប្រសិទ្ធភាពនៅមានកម្រិតជាមធ្យម។
SWIFT
អង្គការទូរគមនាគមន៍អន្តរធនាគារនៅទូទាំងពិភពលោក គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសប៊ែលហ្ស៊ិក ដែលផ្ដល់នូវប្រព័ន្ធអេឡិចត្រូនិកទូទាំងពិភពលោកសម្រាប់ការទូទាត់ប្រតិបត្តិការដោះដូររូបិយប័ណ្ណបរទេសភាគច្រើនបំផុត។ អង្គការនេះក៏ទទួលខុសត្រូវផងដែរចំពោះការកំណត់បទដ្ឋានកូដរូបិយប័ណ្ណដែលគេប្រើសម្រាប់គោលបំណងនៃការបញ្ជាក់ និងការកំណត់អត្តសញ្ញាណកម្ម (ឧ. USD = US Dollars, EUR = Euro, JPY = Japanese Yen)។
Swissy
គ្រាមភាសាទីផ្សារសម្រាប់ប្រាក់ហ្វ្រង់ស្វីស។
T
ការកែតម្រូវផ្នែកបច្ចេកទេស
ការកែតម្រូវឱ្យសមរម្យនឹងតម្លៃដែលមិនអាស្រ័យលើស្ថានភាពទីផ្សារ តែអាស្រ័យលើកត្តាបច្ចេកទេសដែលមានដូចជា កម្រិតចំនួន និងការសិក្សាពីនិន្នាការផ្សារហ៊ុន។
ទីផ្សារចង្អៀត
ស្ថានភាពទីផ្សារដែលកម្រិតចំនួននៃការជួញដូរ និងសន្ទនីយភាពមានកម្រិតទាប ហើយដែលសម្រង់តម្លៃទិញលក់តាមធម្មតាធំជាងធម្មតា។
ធីក
បម្រែបម្រួលតម្លៃជាអប្បបរមា (ឡើង ឬចុះ)។
ការទិញលក់សម្រាប់ថ្ងៃបន្ទាប់តាមតម្លៃនៅពេលកំពុងផ្សព្វផ្សាយ (Tom Next)
ការទិញរូបិយប័ណ្ណសម្រាប់ការប្រគល់ទទួលនៅថ្ងៃបន្ទាប់ និងការលក់សម្រាប់ថ្ងៃផ្សាយសម្រង់តម្លៃព្រមៗគ្នា ឬផ្ទុយមកវិញ។
ថ្ងៃជួញដូរ
កាលបរិច្ឆេទដែលការជួញដូរកើតឡើង។
អតិរេក/ឱនភាពប្រាក់តម្កល់នៃការជួញដូរ
ទុនដែលនៅសល់ទាក់ទងនឹងអ្វីដែលអតិថិជនអាចបើកស្ថានភាពជួញដូរថ្មី ឬបង្កើនចំនួនស្ថានភាពបច្ចុប្បន្ន = ប្រាក់តម្កល់នៃគណនី។ វាជាអនុគមន៍នៃទំហំស្ថានភាពជួញដូរ និងបញ្ជីប្រាក់ចំណូលនិងខាតលើស្ថានភាពបច្ចុប្បន្ន។ វាបង្ហាញតាមក្រាហ្វិកជាចំណុចកំពូលនៃកម្រិតពណ៌លឿងនៅក្នុងកម្មវិធីតាមដានប្រាក់តម្កល់នៅ USG។
កម្មវិធីជួញដូរ
កម្មវិធីកុំព្យូទ័រ (សហ្វវែរ) ដែលអតិថិជនអាចចេញបញ្ជាឱ្យធ្វើប្រតិបត្តិការ ក្នុងនាមរបស់ពួកគេ។ USG Trader និង MetaTrader គឺជាឧទាហរណ៍ពីរនៃកម្មវិធីជួញដូរ។
កាលបរិច្ឆេទប្រតិបត្តិការ
កាលបរិច្ឆេទដែលការជួញដូរកើតឡើង។
ប្រតិបត្តិការ
ការទិញ និងការលក់ចំនួនទឹកប្រាក់នៅកន្លែងជួញដូររូបិយប័ណ្ណបរទេសដែលបានមកពីការប្រតិបត្តិតាមបញ្ជាជួញដូរមួយ។
សម្រង់តម្លៃទ្វេវិធី
នៅពេលដែលដែលឈ្មួញរូបិយប័ណ្ណស្រង់តម្លៃទិញ និងលក់សម្រាប់ប្រតិបត្តិនៃកន្លែងជួញដូររូបិយប័ណ្ណបរទេសឱ្យដល់អតិថិជនម្នាក់។
U
ស្ថានភាពជួញដូរដែលគ្មានការរ៉ាប់រង
ពាក្យមួយទៀតសម្រាប់ស្ថានភាពចំហ។
P/L បានពីការប្តូរប្រាក់ក្នុងប្រព័ន្ធ
P/L បានពីការប្តូរប្រាក់ក្នុងប្រព័ន្ធ គឺជាការចំណេញ ឬការខាតភ្លាមៗលើស្ថានភាពចំហបច្ចុប្បន្នតាមអត្រាប្ដូរប្រាក់ដែលកំពុងមាន។ សម្គាល់ ៖ P/L បានពីការប្តូរប្រាក់ក្នុងប្រព័ន្ធ ត្រូវបានគេគណនាដោយការប្រើតម្លៃដែលអតិថិជនចាំបាច់ត្រូវការ ដើម្បីទូទាត់សងលើស្ថានភាពជួញដូរ។ ឧទាហរណ៍ បើអតិថិជនបានចូលទីផ្សារយកចំណេញពីការឡើងថ្លៃមូលប័ត្រលើ EUR/USD នោះអតិថិជននឹងត្រូវការលក់តាមតម្លៃទិញចូលលើទីផ្សារបច្ចុប្បន្ន។ P/L នៅតែពុំទាន់ច្បាស់ បើស្ថានភាពជួញដូរមិនទាន់បិទ។ ពេលនោះ នឹងមានការបន្ថែម ឬដក P/L ចេញពីសាច់ប្រាក់តម្កល់ដើម្បីទទួលបានសាច់ប្រាក់ថ្មីលើចំនួនទឹកប្រាក់តម្កល់។
Up Tick
ប្រតិបត្តិការមួយដែលធ្វើឡើងតាមតម្លៃដែលធំជាងតម្លៃប្រតិបត្តិការពីមុន។
ដុល្លារអាមេរិក
រូបិយប័ណ្ណស្របច្បាប់របស់សហរដ្ឋអាមេរិក។
កម្មវិធីជួញដូរសាកល្បង USG
USG រក្សាកម្មវិធីជួញដូរសាកល្បងដែលជាកម្មវិធីចម្លងមានគ្រប់លក្ខណៈនៃកម្មវិធីជួញដូរលើប្រព័ន្ធអ៊ីនធើណិតរបស់ USG ដែលត្រូវបានប្រើដោយអតិថិជនរបស់ USG ដែលទទួលបានការអនុញ្ញាតត្រឹមត្រូវ ដើម្បីចូលទៅកាន់កិច្ចសន្យាទិញ និងលក់រូបិយប័ណ្ណបរទេសពី USG។ កម្មវិធីជួញដូរសាកល្បង អនុញ្ញាតអតិថិជនធំៗរបស់ USG ថ្នឹកនឹងការបំពេញមុខងារ និងមុខងារពិសេសៗនៃកម្មវិធីជួញដូរពិតប្រាកដដោយគ្មានការប្រថុយប្រថានប្រើដើមទុនរបស់ពួកគេតាមរយៈការធ្វើជំនួញមានកិច្ចសន្យាទេ។ ដោយសារកម្មវិធីមិនពាក់ព័ន្ធនឹងការព្រមព្រៀង ឬកិច្ចសន្យាការចំណេញ ឬការខាតណាមួយដែលមានការកើតឡើងដោយការប្រើកម្មវិធីដែលមិនកើន ឬដែលជាកាតព្វកិច្ចរបស់អតិថិជនសាកល្បង។ វាមានលក្ខណៈដាច់ខាតចំពោះតែគោលបំណងបង្ហាញឱ្យសាកល្បងប៉ុណ្ណោះ។
កម្មវិធីជួញដូរតាមប្រព័ន្ធអ៊ីនធើណិតរបស់ USG
កម្មវិធីសហ្វវែរដែលត្រូវបានប្រើដោយអតិថិជនស្របច្បាប់របស់ USG ដើម្បីចុះកិច្ចសន្យាជួញដូររូបិយប័ណ្ណបរទេស ក្នុងគោលបំណងប្រថុយប្រថានរកចំណេញពីទិសដៅបម្លាស់ទីរបស់រូបិយប័ណ្ណ។ វាត្រូវបានគេស្គាល់ជាសាមញ្ញផងដែរថា USG។ រាល់ប្រតិបត្តិការដែលកើតឡើងនៅលើកម្មវិធីជួញដូរតាមរយៈប្រព័ន្ធអ៊ីនធើណិត គឺជាកិច្ចសន្យាស្របច្បាប់ ដែលអតិថិជនត្រូវទទួលខុសត្រូវ ដោយអនុលោមតាមកិច្ចព្រមព្រៀង និងឯកសារដទៃទៀតរបស់អតិថិជន ដែលបានបង្ហាញ និងចុះហត្ថលេខាដោយពួកគេផ្ទាល់។
របារម៉ីនុយ USG
របារដែលដាក់បញ្ចូលក្នុងផ្ទាំង USG Window ដែលអនុញ្ញាតឱ្យអតិថិជនចូលទៅកាន់ រៀបចំ និងកំណត់ទីតាំងរបស់ USG windows រួមមាន Window របាយការណ៍អតិថិជន Window ក្រាហ្វិក Spot Book Window។ល។ វាក៏ផ្តល់ផងដែរដល់អតិថិជនសម្រាប់ការចូលទៅកាន់ ផ្ទាំង Window ជំនួយរបស់ USG។
ឯកសារបង្ហាញហានិភ័យរបស់ USG
ឯកសារបង្ហាញប្រាប់អំពីហានិភ័យជាទូទៅសង្ខេបនូវចំណុចសំខាន់ៗអំពីបញ្ហាហានិភ័យដែលពាក់ព័ន្ធនឹងការបើកគណនីជាមួយនឹង USG។ អតិថិជនទាំងអស់ដែលមានចំណាប់អារម្មណ៍លើផ្នែកហិរញ្ញវត្ថុនៅ USG ចាំបាច់ត្រូវចុះហត្ថលេខាលើឯកសារនេះ ដើម្បីបើកគណនី។
របារចំណងជើង USG
របារដែលស្ថិតនៅជ្រុងខាងលើនៃ USG Window ដែលបង្ហាញនូវលេខកំណែនៃការចេញឱ្យប្រើកម្មវិធី USG និងនាឡិកាពិភពលោក។
រូបតំណាងរបារឧបករណ៍ USG
រូបតំណាងដែលស្វ័យបង្ហាញនៅលើ USG Window ដែលអនុញ្ញាតឱ្យអ្នកប្រើមានលទ្ធភាពមើលឃើញការជូនដំណឹងអំពីព្រឹត្តិការណ៍/កម្មវិធី ស្ថានភាពគណនី ស្ថានភាពចំហ បញ្ជាជួញដូដែលព្យួរទុក សៀវភៅកម្រងរូបភាព និងWindow ជំនួយដោយគ្រាន់តែចុចមួយដង។
USG Window
ពាក្យដែលគេប្រើដើម្បីបរិយាយអំពីចន្លោះទាំងមូលនៅលើអេក្រង់កុំព្យូទ័ររបស់អតិថិជនដែលជាស្រទាប់ ឬចំណុចប្រទាក់ដើមទៅកាន់ USG Window ផ្សេងទៀតទាំងអស់។ Window ទាំងនេះ អនុញ្ញាតឱ្យអតិថិជនត្រួតពិនិត្យតាមដានមើលស្ថានភាព, ចំណេញ និងខាត, បញ្ជាជួញដូដែលព្យួរទុក, សៀវភៅកម្រងរូបភាព, Window គំនូសតាង។ល។
V
កាលបរិច្ឆេទកំណត់តម្លៃ
សម្រាប់កិច្ចសន្យាប្តូររូបិយប័ណ្ណ វាគឺជាថ្ងៃដែលភាគីនៃកិច្ចសន្យាចំនួនពីរដោះដូរគ្នានូវរូបិយប័ណ្ណនានាដែលកំពុងមានការទិញចូល និងលក់ចេញ។ ចំពោះសេចក្ដីអធិប្បាយពេញលេញ សូមមើលជំពូកស្ដីពីការជួញដូរ។ សម្រាប់ប្រតិបត្តិការសម្រាប់ការប្រគល់ទទួលភ្លាមៗមួយ វាគឺជារយៈពេលពីរថ្ងៃដែលធនាគារបើកធ្វើការទៅមុខនៅប្រទេសនៃធនាគារដែលផ្ដល់នូវការស្រង់តម្លៃដែលកំណត់កាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ដែលផ្សាយតាមប្រព័ន្ធព័ត៌មាន។ ការលើកលែងតែមួយគត់ចំពោះវិធានច្បាប់ជាទូទៅនេះ គឺនៅថ្ងៃផ្សាយសម្រង់តម្លៃនៅមជ្ឈមណ្ឌលស្រង់តម្លៃ តាមប្រព័ន្ធព័ត៌មានស្របគ្នានឹងថ្ងៃឈប់សម្រាករបស់ធនាគារនៅប្រទេស ឬតាមបណ្ដាប្រទេសដែលប្រើរូបិយប័ណ្ណបរទេសទាំងនោះ។ ពេលនោះ កាលបរិច្ឆេទកំណត់តម្លៃជាទឹកប្រាក់ឡើងចុះទៅមុខរយៈពេលមួយថ្ងៃ។ អ្នកសួរគឺជាភាគីដែលត្រូវតែធ្វើឱ្យប្រាកដថា ថ្ងៃផ្សាយសម្រង់តម្លៃស្របគ្នានឹងសម្រង់តម្លៃមួយដែលបានប្រើដោយអ្នកឆ្លើយ។ ការដល់កំណត់ក្នុងខែទៅមុខទៀត ត្រូវតែមាននៅថ្ងៃដែលត្រូវគ្នាក្នុងខែតាមប្រតិទិនដែលសំខាន់ជាប់ទាក់ទង។ បើការកំណត់រយៈពេលមួយខែ មានចំថ្ងៃដែលធនាគារមិនបើកធ្វើការនៅមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលនានា ពេលនោះកាលបរិច្ឆេទដែលកំពុងអនុវត្តនឹងក្លាយជាថ្ងៃធ្វើការបន្ទាប់ដែលមានធម្មតាចំពោះថ្ងៃទាំងពីរ។ ការកែតម្រូវឱ្យសមរម្យចំពោះការដល់កំណត់ជាក់លាក់មួយ មិនប៉ះពាល់ការដល់កំណត់ផ្សេងទៀតទេ។ ការកំណត់ទាំងនេះ នឹងបន្តមាននៅថ្ងៃដែលត្រូវគ្នាខាងដើម បើវាឆ្លើយតបបានទៅតាមលក្ខខណ្ឌថ្ងៃបើក។ បើថ្ងៃផ្សព្វផ្សាយព័ត៌មានទីផ្សារតាមប្រព័ន្ធព័ត៌មានចុងក្រោយមានចំថ្ងៃធ្វើការចុងក្រោយនៅក្នុងខែមួយ កាលបរិច្ឆេទទៅមុខនឹងត្រូវគ្នាជាមួយនឹងកាលបរិច្ឆេទនេះ ដោយការមានចំថ្ងៃធ្វើការចុងក្រោយដូចគ្នាដែរ។ លើសពីនេះ គេចាត់ទុកជាកាលបរិច្ឆេទដល់កំណត់សង។
W
ថ្ងៃធ្វើការ
ថ្ងៃទាំងឡាយណាដែលធនាគារពាណិជ្ជកម្មបើកទ្វារធ្វើការដែលផ្សេងពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុបង្គោលនៃប្រទេសដែលគេចាប់យកស្ថានភាពជួញដូររូបិយប័ណ្ណរបស់វា។