មណ្ឌល​សិក្សា

និយមន័យ FOREX

សេចក្តីផ្តើមពី​ទីផ្សាររូបិយបណ្ណ

បើ​ទោះជា​ទីផ្សាររូបិយបណ្ណ គឺ​ជា​ទីផ្សារ​ជួញដូរ​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ក៏ដោយ ក៏​ការទាញយកបាន​សម្រាប់​ផ្នែកលក់តូចៗមានកម្រិតទាប បើ​ធៀបទៅនឹង​ទីផ្សារ​ហ៊ុន និង​ចំណូលថេរ។ បញ្ហា​ដ៏​ធំមួយគឺដោយសារ​កង្វះខាត​ការយល់ដឹង​ជាទូទៅ​អំពី FX នៅ​ក្នុង​សហគមន៍​អ្នក​វិនិយោគ ដោយ​រួម​មាន​ទាំង​កង្វះខាត​ការយល់ដឹង​អំពី​របៀប និង​មូលហេតុ​ដែល​រូបិយបណ្ណ​ឡើង​ចុះ​តម្លៃ។ ការបន្ថែម​ក្របខ័ណ្ឌ​ទ្រឹស្ដី​ទីផ្សារ​នេះ គឺ​ជា​ការពិត​ ឬ​អង្គហេតុ​មួយ​ដែល​គ្មាន​ការផ្លាស់ប្ដូរ​ជា​ស្នូល​ជាក់ស្ដែង​ដែល​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង NYSE ឬ ASX។ ទីផ្សារ FX ដំណើរការ 24 ម៉ោង ដោយ​ចាប់ផ្ដើមថ្ងៃ​ជួញដូរ​នៅ​ណូវ៉ែលហ្សេឡង់ដ៍ និង​បន្ត​ដំណើរជួញដូរតាម​ម៉ោង​តំបន់។

ជា​ប្រពៃណី លទ្ធភាពចូលទៅកាន់​ទីផ្សារ FX នៅមាន​កម្រិត​ចំពោះ​សហគមន៍​ធនាគារ​ដែលធ្វើការ​ជួញដូរ​បណ្តុះធំៗ​នៃ​រូបិយបណ្ណ​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម, គោលដៅការទប់ទល់ហានិភ័យ ឬ​ប្រថុយប្រថាន។ ការបង្កើត​សហគ្រាស​ដូចជា USG ​បាន​បើក​ទ្វារ​ទៅកាន់ការជួញដូរ​រូបិយបណ្ណ​​សម្រាប់​គ្រឹះស្ថាន​អស់ទាំងនេះ ខណៈដែល​អ្នកគ្រប់គ្រង​​មូលនិធិ និង​លុយកាក់ ក៏​ដូចជា​អ្នកជួញដូរ​រាយ​ម្នាក់ៗ​ដែរ។ ផ្នែក​នៃ​ទីផ្សារនេះ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

តើ​អ្វីទៅ​គឺ​ជា​ការជួញដូរ FX?

នៅ​ក្នុង​ប្រតិបត្តិការ FX រូបិយបណ្ណ​មួយ​ត្រូវបានគេលក់ដោយប្ដូរ​គ្នា​នឹងរូបិយប័ណ្ណ​មួយ​ទៀត។ អត្រា​ប្ដូរប្រាក់​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​អំពី​ទំនាក់ទំនង​រវាងតម្លៃ​រូបិយបណ្ណ​ពីរ​ប្រភេទ។ តាមធម្មតា រូបិយបណ្ណ​នានា មាន​ការកំណត់ប្រភេទ​ដោយ​ការប្រើ​កូដ ‘Swift’ ដែល​មាន​លេខ​បីខ្ទង់។ ឧទាហរណ៍ EUR = អឺរ៉ូ, USD = ដុល្លារអាមេរិក, CHF = ហ្វ្រង់​ស្វីស ជាដើម។ គេ​អាច​រកឃើញបញ្ជី​លេខ​កូដ​ពេញលេញ​នៅ​ទី​នេះ​។ អត្រាប្តូប្រាក់ EUR/USD ស្មើ​នឹង 1.5000 មាន​ន័យ​ថា EUR 1 មាន​តម្លៃ​ស្មើ​នឹង USD 1.5។

Sometimes, EUR/USD is referred to as a currency pair. The rate can be inverted. So a EUR/USD rate of 1.5000 is the same as a USD/EUR rate of 0.6666. In other words, USD 1 is worth EUR 0.6666. The market convention is that most currencies tend to be quoted against the dollar, but there are notable exceptions, such as with the EUR/USD already mentioned, GBP/USD (UK Pound Sterling). This is not as confusing as it may sound.

និមិត្ត​សញ្ញា​រូបិយប័ណ្ណ​បរទេស

រូបិយប័ណ្ណ​នានា (ដូចជាហ៊ុនសាមញ្ញ) មាន​និមិត្តសញ្ញាផ្ទាល់ខ្លួន​របស់វា​ដែលមាន​លក្ខណៈប្លែក​គ្នា​ពី​មួយ​ទៅ​មួយ។ ដោយសារ​រូបិយប័ណ្ណ​ ត្រូវបានធ្វើសម្រង់ដោយយោង​តាម​តម្លៃ​មួយ​ធៀបនឹង​តម្លៃ​មួយ​ទៀត គូ​រូបិយប័ណ្ណ​រួម​មាន 'ឈ្មោះ' សម្រាប់​រូបិយប័ណ្ណ​ទាំង​ពីរ​ប្រភេទ ​ដែល​មាន​ការបែងចែក​គ្នា​ដោយ​សញ្ញាទ្រេតស្ដាំ ('/')។ 'ឈ្មោះ' គឺ​ជា​អក្សរកាត់​ដែល​មាន​បីតួ។ គេបម្រុងទុក​អក្សរ​ពីរតួ​ដំបូង​ (ក្នុង​ករណី​ភាគច្រើន​បំផុត) សម្រាប់​ការសម្គាល់​ឈ្មោះ​ប្រទេស។ តួអក្សរ​ចុងក្រោយ​គឺ​ជា​តួអក្សរ​ដំបូង​នៃ​ឯកតា​រូបិយប័ណ្ណ​សម្រាប់​ឈ្មោះ​ប្រទេស​នោះ។

ឧទាហរណ៍ ៖
USD = ដុល្លារ​​សហរដ្ឋ​អាមេរិក
GBP = ផោនដ៍​ចក្រភព​អង់គ្លេស
JPY = យេន​ជប៉ុន
CAD = ដុល្លារ​កាណាដា
CHF = ហ្វ្រង់​ស្វីស
NZD = ដុល្លារ​​ណូវែលហ្សឺឡង់ដ៏
AUD = ដុល្លារ​អូស្ត្រាលី
NOK = ក្រូន​ន័រវេស
SEK = ក្រូណា​ស៊ុយអែត
ដោយសារ​សហភាព​អឺរ៉ុប​ពុំ​មាន​ប្រទេស​ជាក់លាក់​ដែល​ភ្ជាប់ខ្លួន​នឹង​វា វា​ប្រព្រឹត្តដោយ​ប្រើ​ពាក្យ​បំព្រួញ EUR។ ដោយការរួមបញ្ចូលរូបិយប័ណ្ណ​មួយ (EUR) ជាមួយ​នឹង​រូបិយប័ណ្ណ​មួយ​ទៀត (USD) អ្នក​នឹង​បង្កើត​បាន​ជា​គូ​រូបិយប័ណ្ណមួយ - EUR/USD។

រូបិយប័ណ្ណ​គោល និង​រូបិយប័ណ្ណធៀប

ជានិច្ចកាល មាន​រូបិយប័ណ្ណ​មួយ​នៅ​ក្នុង​គូ​រូបិយប័ណ្ណ​ដែល​មាន​លក្ខណៈ​លប់លើ​មួយ​ទៀត។ នេះ​គេ​ហៅថា រូបិយប័ណ្ណ​គោល។ រូបិយប័ណ្ណ​គោល ត្រូវ​បាន​គេ​កំណត់​ថា​ជា​រូបិយប័ណ្ណ​ទីមួយ​នៅ​ក្នុង​គូ​រូបិយប័ណ្ណ។ លើសពីនេះ រូបិយប័ណ្ណ​គោលពុំមាន​ការប្រែប្រួល​ទេ ពេល​​កំណត់​តម្លៃ​នៃ​គូ​រូបិយប័ណ្ណ។

ប្រាក់​អឺរ៉ូ គឺ​ជារូបិយប័ណ្ណ​គោល​ដែល​មាន​លក្ខណៈលប់លើ​គេ បើ​ធៀប​ទៅ​នឹង​ប្រភេទ​រូបិយប័ណ្ណ​លើ​ពិភពលោក​ផ្សេង​ទៀត​ទាំងអស់។ ជា​លទ្ធផល គូ​រូបិយប័ណ្ណ​នានា​ដែល​ធៀប​នឹង EUR នឹង​ត្រូវបានកំណត់​ជា EUR/USD, EUR/GBP, EUR/CHF, EUR/JPY, EUR/CAD។ល។ គ្រប់​ប្រភេទ​ទាំងអស់ មាន​អក្សរ​កាត់ EUR ស្ថិត​នៅ​ដើម​គេ​ក្នុងលំដាប់លំដោយរបស់វា។

ប្រាក់​ផោនដ៍​អង់គ្លេស ស្ថិត​នៅ​បន្ទាប់​ក្នុង​រចនាសម្ព័ន្ធ​នៃ​ភាពលប់លើ​គេរបស់​ប្រភេទ​​រូបិយប័ណ្ណ។ អាស្រ័យហេតុនេះ គូ​រូបិយប័ណ្ណ​ធំៗ​ធៀប​នឹង GBP នឹង​មាន​ការកំណត់​ប្រភេទ​ថា​ជា GBP/USD, GBP/CHF, GBP/JPY, GBP/CAD ជា​ដើម។ ក្រៅ​ពី EUR/GBP GBP ត្រូវបានចាត់ទុកថា​ជា​រូបិយប័ណ្ណ​ទី​មួយ​នៅ​ក្នុង​គូ​រូបិយប័ណ្ណ។

ប្រាក់​ដុល្លារ (USD) គឺ​ជា​រូបិយប័ណ្ណ​គោល​ដែល​មាន​លក្ខណៈលប់​លើ​គេ​បំផុត​បន្ទាប់។ USD/CAD, USD/JPY, USD/CHF នឹង​ក្លាយ​ជាការសន្មតថា​ជា​គូ​រូបិយប័ណ្ណ​ធម្មតាសម្រាប់​ប្រភេទ​រូបិយប័ណ្ណ​ធំៗ។ ដោយសារ EUR និង GBP មាន​លក្ខណៈលប់លើ​គេ​ច្រើន ​ដោយ​យោង​តាម​រូបិយប័ណ្ណ​គោល ប្រាក់ដុល្លារ​ត្រូវ​បាន​គេ​កំណត់​ថាជា EUR/USD និង GBP/USD។ ការស្គាល់​រូបិយប័ណ្ណ​គោល​មាន​សារៈសំខាន់​ណាស់ ដោយសារ​វា​កំណត់​បាន​នូវ​តម្លៃ​រូបិយប័ណ្ណ​នានា (ដែលជាទ្រឹស្តី ឬ​ពិត) ដែល​បាន​ផ្លាស់ប្ដូរ​គ្នា នៅពេល​មាន​ប្រតិបត្តិការ​ជួញដូរ​រូបិយប័ណ្ណ​បរទេស។ រូបិយប័ណ្ណ​ធៀប ត្រូវ​បាន​គេ​កំណត់​ថា​ជា​រូបិយប័ណ្ណ​ទីពីរ​នៅ​ក្នុងសញ្ញាណ​នៃ​គូ​រូបិយប័ណ្ណ។

​អ្នកចូលរួម​នៅ​លើ​ទីផ្សារ FX

មាន​ប្រភេទ​អ្នកចូលរួម​ខុសៗ​គ្នា​ជាច្រើន​នៅ​លើ​ទីផ្សារ FX ​ហើយ​ពួកគេ​ជា​ញឹកញាប់​ពិនិត្យ​ស្វែងរកលទ្ធផលខុសៗ​គ្នា​យ៉ាង​ខ្លាំង នៅពេល​​ជួញដូរ។ នេះ​គឺ​ជា​មូលហេតុ ដែល​ទោះបីជា FX ត្រូវបានចាត់ទុក​ថា​ជា​ល្បែង ‘ដែល​មាន​អ្នកឈ្នះ មាន​អ្នកចាញ់’ – អ្វី​ដែល​អ្នកវិនិយោគ​ម្នាក់ធ្វើបាន ឬ​ឈ្នះ (តាមទ្រឹស្ដី) មាន​តម្លៃ​ស្មើ​នឹង​ម្នាក់ទៀត​បាន​ចាញ់ – តែវាមាន​ឱកាស​ច្រើនសន្ធឹកសន្ធាប់​ដែលអាចរកលុយ​បាន។ FX ត្រូវបានចាត់ទុកថាជា​នំមួយ ដែលបុគ្គលគ្រប់គ្នាអាចទទួលទានបាន។

ជាប្រពៃណី ធនាគារ​នានា​គឺ​ជា​អ្នកចូលរួម​ធំៗ​នៅ​លើ​ទីផ្សារ FX។ ធនាគារ​ទាំងនោះ​នៅ​តែ​បន្ត​ជា​តួអង្គដ៏ធំ​បំផុត​ ដោយ​យោង​តាម​ភាគហ៊ុន​នៅ​លើ​ទីផ្សារ ​តែ​តម្លាភាព​បាន​ធ្វើ​ឱ្យ​ទីផ្សារ FX កាន់​តែ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើង។ បច្ចុប្បន្ន គ្រប់ៗ​គ្នា​សឹង​តែមាន​សិទ្ធិ​ក្នុងការប្រើប្រាស់​តម្លៃប្រកិតៗ​គ្នា​ខ្លាំង​ដូចៗគ្នា​ដែល​មាន​ការកំណត់​នៅ​លើ​ទីផ្សារ​អន្តរធនាគារ។ ដូច្នេះ ធនាគារ​នានា​នៅតែ​បន្ត​ជា​តួអង្គ​សំខាន់​នៅ​លើ​ទីផ្សារ FX ប៉ុន្តែអ្នក​បង្កើត​ទីផ្សារ​ប្រភេទ​ថ្មី​ដែល​មាន​ដូចជា ទីប្រឹក្សា​លើ​មូលនិធិការពារហានិភ័យ និង​ជួញដូរ​ផលិតផល បាន​លេចមុខឡើង​តាំងពី​ទសវត្ស​កន្លងមក​ម្ល៉េះ។

ធនាគារ​កណ្ដាល ក៏​អាច​ដើរតួសំខាន់​មួយ​នៅ​លើ​ទីផ្សារ FX ខណៈ​សាជីវកម្ម​អន្តរជាតិ​មាន​​ចំណាប់​អារម្មណ៍​ជា​ធម្មតា​លើ​ការជួញដូរ ពីព្រោះ​តែ​បញ្ហា​ប្រឈមទៅ​នឹង​ហានិភ័យ​របស់ FX។

ទីផ្សារ FX រាយរង​បាន​ពង្រីកខ្លួន​យ៉ាង​ឆាប់​រហ័ស​តាំង​ពី​ទសវត្ស​កន្លង​មក ហើយ​ខណៈ​ដែល​តួលេខ​ច្បាស់លាស់​ពិបាក​រកបាន ផ្នែក​នេះ​ត្រូវ​បាន​គេជឿជាក់​ថា​តំណាង​ឱ្យ​​រហូត​ដល់​ទៅ 20% នៃ​ទីផ្សារ FX។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ