អ្នកជួញដូរភាគច្រើនសន្ធឹកសន្ធាប់ ប្រើប្រាស់គំនូសតាងយ៉ាងទូលាយ។ អាស្រ័យហេតុនេះ ការយល់ដឹងច្បាស់លាស់លើមូលដ្ឋាននៃការវិភាគតាមបច្ចេកទេស មានសារៈសំខាន់ណាស់។ ការអនុវត្តកន្លងមក មិនមែនជាការធានាចំពោះលទ្ធផលនាពេលអនាគតឡើយ។ ការវិភាគតាមបច្ចេកទេស គឺគ្រាន់តែជាមធ្យោបាយសម្រាប់ការជួញដូរមួយប៉ុណ្ណោះ ហើយការវិភាគដែលកំណត់គោលដៅមិនមែនជាការធានាចំណេញនោះទេ។
គំនូសតាងជាបន្ទាត់
គំនូសតាងជាបន្ទាត់ គឺជាប្រភេទគំនូសតាងដ៏សាមញ្ញបំផុតមួយ។ ដូចដែលមានបង្ហាញនៅលើគំនូសតាងរបស់ EUR/USD ខាងក្រោម បន្ទាត់ទោលតំណាងឱ្យតម្លៃពេលបិទក្នុងថ្ងៃនីមួយៗ។ មានការបង្ហាញឱ្យឃើញកាលបរិច្ឆេតនៅតាមជ្រុងខាងក្រោមនៃគំនូសតាង និងតម្លៃដែលបង្ហាញឱ្យឃើញនៅជ្រុងនោះផងដែរ។
ចំណុចខ្លាំងនៃគំនូសតាងជាបន្ទាត់ កើតមានមកពីភាពសាមញ្ញធម្មតារបស់វា។ វាផ្ដល់នូវរូបភាពប្រមូលផ្ដុំ និងងាយស្រួលយល់មួយនៃតម្លៃមូលប័ត្រក្នុងរយៈពេលជាក់លាក់មួយ។
គំនូសតាងរាងបង្គោល
គំនូសតាងរាងបង្គោលបង្ហាញឱ្យឃើញតម្លៃបើក ខ្ពស់ ទាប និងតម្លៃពេលបិទសម្រាប់រយៈពេលនីមួយៗ។ គំនូសតាងរាងបង្គោល គឺជាប្រភេទពេញនិយមបំផុតនៃគំនូសតាងមូលប័ត្រ។
ដូចដែលមានរូបភាពពន្យល់លើគំនូសតាងរាងបង្គោលខាងក្រោម កំពូលនៃបង្គោល ឬរបារបញ្ឈរនីមួយៗតំណាងឱ្យតម្លៃខ្ពស់បំផុតដែលមូលប័ត្រត្រូវបានគេជួញដូរក្នុងរយៈពេលនោះ និងជ្រុងខាងក្រោមបង្គោល ឬរបារតំណាងឱ្យតម្លៃដែលទាបបំផុតដែលគេបានជួញដូរវា។ សញ្ញា 'ធីក' ពេលបិទ មានការបង្ហាញឱ្យឃើញនៅជ្រុងខាងស្ដាំដៃនៃបង្គោល ឬរបារដែលកំណត់ទុកនូវតម្លៃចុងក្រោយដែលមានការជួញដូរមូលប័ត្រនៅរយៈពេលនោះ។ បើតម្លៃពេលបើកអាចរកបាន វានឹងមានការផ្ដល់សញ្ញាប្រាប់ដោយសញ្ញាធីកមួយនៅខាងស្ដាំដៃនៃបង្គោល ឬរបារ។
គំនូសតាងជារូបជើងទៀន
គំនូសតាងជារូបជើងទៀន បង្ហាញឱ្យឃើញនូវតម្លៃបើក ខ្ពស់ ទាប និងពេលបិទតាមទម្រង់មួយដែលស្រដៀងនឹងគំនូសតាងរាងបង្គោលបែបថ្មី តែក្នុងលក្ខណៈមួយដែលបន្ធូរបន្ថយទំនាក់ទំនងរវាងតម្លៃពេលបើក និងពេលបិទ។ គំនូសតាងជារូបជើងទៀន គឺជាវិធីថ្មីមួយនៃការមើលតារាងតម្លៃ - តម្លៃនីមួយៗមិនមានការបញ្ចូលនូវការគណនាណាមួយឡើយ។
គំនូសតាងជារូបជើងទៀននីមួយៗ តំណាងឱ្យរយៈពេលមួយ (ឧ. ថ្ងៃ) នៃព័ត៌មាន។ ដ្យាក្រាមនេះបង្ហាញឱ្យឃើញនូវរបៀបមើលរូបទៀន ៖
រូបទៀននានាអាចមានពណ៌ខុសៗគ្នា (ខៀវ/ក្រហម, ស/ខ្មៅជាដើម) តែជានិច្ចកាលមានន័យដូចគ្នា។